សមត្ថកិច្ចបានចុះបង្រ្កាបក្រុមក្មេងញៀនថ្នាំ អាយុ១៥ឆ្នាំ គិតតែពីប្រមូលផ្តុំគ្នាជក់ថ្នាំ មិនគិតទៅរៀនសូត្រ....
-

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះបង្រ្កាបក្រុមក្មេងញៀនថ្នាំ ដែលកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ស្ថិតនៅសំណង់មិនរៀបរយ តាមប្រឡាយទឹកស្អុយក្នុងភូមិមានជយ័១ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ ។

បើតាមសម្តីរបស់លោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជយ័១ បានឲ្យដឹងថា ប្រជាពលរដ្ឋរាយការណ៍ថាមានការប្រមូលផ្តុំគ្នាគគ្រឹកគគ្រេង ពីសំណាក់ក្រុមក្មេងញៀនថ្នាំ ទើបកម្លាំងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័១ ចុះបង្រ្កាបជាលទ្ធផលបានប្រមូលបានក្រុមក្មេងក្រោមអាយុ១៥ឆ្នាំ ដែលមិនចូលសាលារៀន ហើយមកប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀន ចំនួន៤នាក់យកមកសាកសួរធ្វើកំណត់ហេតុបញ្ជូនទៅអប់រំ និងបន្សាបគ្រឿងញៀននៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
ដោយ៖ វិសុទ្ធ