រថយន្តមួយគ្រឿងបើកយ៉ាងលឿន​ បុកគោមួយក្បាល និងបន្តទៅបុកក្មេងប្រុសម្នាក់ ដែលនៅក្នុងផ្ទះបណ្តាល...
-

ខេត្តពោធិ៍សាត់៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង បើកបុកគោមួយគ្បាលដែលកំពុងដើរឆ្លងផ្លូវ បណ្តាលអោយងាប់គោ ចំណែករថយន្តវិញបានរ៉េចង្កូតទៅបុកក្មេងប្រុសម្នាក់ទៀត បណ្តាលអោយរងរបួសយ៉ាងធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ​ផ្លូវជាតិ​លេខ៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ១៦១.១៦២ ស្ថិតក្នុង​ភូមិ​វាល​វង្ស ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ស​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ព​ណ៏​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS- 7457 បើកបរ​ដោយ​ឈ្មោះ យៀន សុខ​យឿន ភេទ​ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្រែ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល បានបើកបរទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុកើតហេតុ បាន​បុក​ហ្វូង​សត្វ​គោ​ដែល​កំពុង​ដើរ​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង រួច​រ៉េចង្កូត​ធ្លាក់​ស្រែ​ជ្រុល​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បុក​ក្មេងប្រុស​ម្នាក់ទៀត​ទើប​អស់​ល្បឿន។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ម៉ន ទុង ភេទ​ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ.ឃុំ​កើតហេតុ​ខាងលើ រីឯ​កូនប្រុស​រងរបួស​ធ្ងន់​ឈ្មោះ ម៉ៅ ម៉េង​រ័ត្ន អាយុ ២ឆ្នាំកន្លះ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជួនទៅ មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ​ ចំណែករថយន្ត ត្រូវបានបញ្ជូនទៅអធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយតាមក្រោយ៕
​ដោយ៖ វិសុទ្ធ