ព្រឺក្បាល... ប្រជាពលរដ្ឋប្រទះឃើញ គ្រាប់បែកមួយគ្រប់ ត្រូវបានជន មិនស្គាល់មុខ យកផ្លុងចោលនៅ...
ស៊ីថា
- 902

កំពង់ឆ្នាំង៖ គ្រាប់បែកដៃមួយគ្រប់ត្រូវបានគេប្រទះឃើញ នៅដីភូមិមួយកន្លែង កាលពីវេលាម៉ោង១៦និង៤៥នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

គ្រាប់បែកដែលត្រូវប្រទះឃើញនោះ ត្រូវបានសមត្ថកិច្ចប្រាប់អោយដឹងថា ជាគ្រាប់បែកផលិតនៅប្រទេសចិន ដែលជនដែលប្រទះឃើញនោះមានឈ្មោះ ពុំ សុផលភេទប្រុសអាយុ៤៣ឆ្នាំ ម្ចាស់ដីភូមិ (កន្លែងចិញ្ចឹមគោ)មានទីលំនៅភូមិទ្រាជើងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា គ្រាប់បែកមួយគ្រាប់នេះ (មិនស្គាល់ម៉ាក) ត្រូវបានជនមិនស្គាល់មុខយកមកផ្លុងចោល នៅទីនេះ។ ក្រោយពីម្ចាស់ដីភូមិ បានរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុរួចបានយកគ្រាប់បែកនេះ មករក្សាទុកនៅប៉ុស្តិនគរបាលកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវ និងបន្តទំនាក់ទំងជាមួយអង្គភាព ស៊ីម៉ាក់ដើម្បីបញ្ជូនយកទៅរក្សាទុក ៕ ដោយ៖ ភារះ