ចេះតែមានហើយ... ក្មេងប្រុសម្នាក់នាងពឹងអោយជូនមកផ្ទះ បែរជាឌុបនាងទៅផឹកទឹកត្នោតជូរ រួចក៏...
-

ខេត្តកំពង់ធំ ៖ យុវជនម្នាក់ បានបបួលក្មេងស្រីម្នាក់ទៅផឹកទឹកត្នោតជូរ រួចក៏ធ្វើសកម្មភាពរំលោភបានសម្រេច ត្រូវបានម្តាយខាងស្រីដាក់ពាក្យបណ្តឹង អោយសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ។

ជនសង្ស័យ​ឈ្មោះ សួន ស្រេង​ហុង ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ។ នារីរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ នាងបានទៅស៊ីការ​គេ​នៅ​ក្នុងភូមិ​ទ្រៀល ហើយ​បាន​ជួប​ជាមួយ​ជនសង្ស័យ និង​បាន​និយាយ​ឲ្យ​ជនសង្ស័យ​ជូនទៅ​ផ្ទះ ដើម្បី​ផ្លាស់​សំលៀកបំពាក់ រួច​ជនសង្ស័យ​ក៏បាន​ឌុប​នាង​ទៅ​ផឹក​ទឹកត្នោតជូរ នៅ​តូប​លក់​ត្នោត​មួយកន្លែង ។ ក្រោយពេលកើតហេតុ នាងបានប្រាប់ទៅម្តាយអោយទៅដាក់ពាក្យបណ្តឹង ដោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យតែម្តង៕ ដោយ៖ ភារះ