អ្នកនាង ចន​ ច័ន្ទលក្ខិណា ប្រកាសលាឈប់ពីសិល្បះ ធ្វើអោយអ្នកគាំទ្រនៅតែមិនអស់ចិត្ត...
-

ថ្មីៗនេះតារាដ៏មានទេពកោសល្យ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសឈប់សំដែងជាផ្លូវការហើយ នេះបើយោងតាមគណនីហ្វេសប៊ុក អ្នកនាង ដោយអ្នកនាងបានរៀបរាប់ថា "ថ្ងៃចុងក្រោយនៃជីវិតថតភាពយន្តរបស់ខ្ញុំ"។

ប្រធានសមាគមសិល្បះរូបនេះ ត្រូវបានអ្នកគាំទ្រសួរពីរការចាកចេញរបស់អ្នកនាង ដោយក្នុងនោះគាត់បានសរសេរថា "បងដ្រីលែងសំដែងហើយមែន" មានអ្នកខ្លះទៀតសួរថា "ម្ដេចបងឈប់ថតចឹង"និងមានជាច្រើនទៀត។
នេះគឺជាថ្ងៃចុងក្រោយហើយ ដែលអ្នកនាងបាននៅសំដែងរឿងជូនទស្សនិកជន ក្នុងជីវិតជាអ្នកសិល្បះនេះ។ សារព័ត៏មានខ្មែរញ៉ូយើងខ្ញុំ សូមជូនពរអោយអ្នកនាងជួបតែរឿងល្អ និង មានអ្នកស្រលាញ់កាន់តែច្រើន បើទោះបីជាអ្នកនាងបានលាឈប់ពីអាជីពមួយនេះក៏ដោយ៕
ដោយៈ​ និមល ប្រភព៖ Chanlakhena Chorn