លោក វិល្លាម ៖ ថៃ ដាក់ល្ខោនខោល, ឡាវ ដាក់រាំវង់ និងដាក់ឧបករណ៍ គែន ចូលជាសម្បត្តិបេតិកភ័ណ្ឌ ...ចំណែក...
ណារ៉ា
-

ប៉ុន្មានម៉ោងមុននេះគណនេយ្យហ្វេសប៊ុករបស់លោក វិល្លាម អ្នកវិភាគសង្គមដ៏មានប្រជាប្រិយបាននិយាយថា៖ «ថៃ ដាក់ល្ខោនខោល ដាក់សម្បត្តិបេតិកភ័ណ្ឌ អរូបីយ ឡាវ ដាក់រាំវង ជាសម្បត្តិបេកភ័ណ្ឌ ឡាវ ដាក់ឧបករណ៍ គែន ចូលជាសម្បត្តិបេតិកភ័ណ្ឌ ថៃ ចង់ដាក់ក្បាច់គុន ប្រដាល់ដែលមានប្រវត្តិពីខ្មែរ ចូលជាប្រដាល់ពិភពលោក

៖ មានចំងល់ច្រេីន មានការរិះគន់ព្រោងព្រាត ថាចុះម៉េចបានខ្មែរជាម្ចាស់នៃវប្បធម៌ អស់នេះ បែរជាមិនព្រមប្រកាច់ប្រកិនទៅដាក់ជាសម្បត្តិបេតិកភ័ណ្ឌអោយបានមុនគេ
ចឹងខ្ញុំឆ្លេីយជំនួស ៖ ដាក់ស្អី ? មានឯកសាអីបញ្ជាក់ អត់ព្រមយកលុយទៅស្រាវជ្រាវឯកសា ក្រសួងវប្បធម៌ធ្វេីចរឹតស៊ីប្រាក់ខែអង្គុយស្ងាប ពួកបណ្ឌិត Ph.D ធ្វេីនិក្ខេបបទចំលងតែគ្នា មិនមែនជានិក្ខេបបទស្រាវជ្រាវ អោយបានជាមូលដ្ឋានអប់រំ ពន្យល់ពីវប្បធម៌ឯណា បន់អោយតែបាននាមបណ្ឌិតដេីម្បីបម្រេីអ្នកនយោបាយ . មួយទៀតមកពីពលរដ្ឋខ្មែរ យុវជន យុវតី រវល់រឿងឆ្កែរត់បុកប៉ោត ប្រមូលយកសំរាមមនោគមបន្ទន់ខួរពីបរទេសមកដាក់ចូលក្បាល មិនទៅដែលខ្វាយខ្វល់អារឿងសម្បត្តិវប្បធម៌ព្រលឹងជាតិខ្លួនទេ ហេីយក្រសួងខ្មែរ មិនព្រមចំណាយលុយស្រាវជ្រាវរកឯកសាដេីម្បីបញ្ជាក់ថាជារបស់ខ្លួន ដល់តែបរទេសគេលួចរបស់យេីងមែនតែគេហ៊ានចំណាយ គេក្រលៃផង អីផង គេមានឯកសាដាក់តម្កល់ ថាអានឹងជារបស់គេ ទាំងគេលួចពីយេីងសោះ យេីងបានត្រឹមប្រកែក ប្រកែក សួរថាប្រកែកបានស្អី បេីគេយកទៅបាត់ហេីយហ្នឹង ។
យូៗ ម្ចាស់ខ្លួនម្ចាស់របស់ មិនដឹងថា អាល្ខោនខោលនឹងមានប្រភពពីណា ក្បាច់គុណអាត្ម័នយុទ្ធ ខមប្រយុទ្ធ នឹងមានប្រភពពីណាផង ព្រោះរដ្ឋមិនទំលាក់លុយស្រាវជ្រាវផង មន្ត្រីធំៗរដ្ឋសុខចិត្តទំលាក់លុយនៅ KTV វាសប្បាយជាង ហេីយពលរដ្ឋ សុខចិត្តចូលក្លឹបរាំបទឆ្កែរត់បុកប៉ោត បីឆ្កែទៅរាំបានវាទាន់សម័យជាង យូៗវារលាយចឹងឯង
ខ្មែរ ទាំងរាស្ត្រនឹងរដ្ឋ ដូចមិនសហកាគ្នា ការពារព្រលឹងជាតិខ្លួនសោះ យូៗ មានតែសំបកអត់ព្រលឹង sicccc មិនបាច់ខ្វល់ទេ ប្រមូលក្បាច់ពស់ ក្បាច់ឆ្កែ ក្បាច់មាន ដាក់ក្នុងបញ្ជីទៅ អត់ពិបាកស្រាវជ្រាវ ហេីយវាពេញនិយមផង» ៕