ក្រោយពីមានការបង្ហោះ ពីម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា យូឡុង បានធ្វើការរៀបរាប់ថា "តើពួកខ្ញុំធ្វើអ្វីខុស? ស្រលាញ់គ្នាខុសដែរមែនទេ? ហេតុអ្វីតាមបំបែកពួកខ្ញុំ? ហេតុអ្វីធ្វើដល់ថ្នាក់នេះ? ខ្ញុំត្រូវការអ្វីដែរខ្ញុំត្រូវការ ហើយចង់បានអ្វីដែរខ្ញុំចង់បាន ខុសដែលមែនទេ?។" ដោយលោកបានបន្តទៀតថា "វាជាសិទ្ធិសេរីភាពរបស់បុគ្គល ហើយខ្ញុំដឹងថាបងប្អូន និងក្រុមគ្រួសារចង់អោយខ្ញុំល្អ តែខ្ញុំនៅជាមួយនាង តើខ្ញុំមានអីអាក្រក់? ខ្ញុំមិនយល់តើពួកខ្ញុំធ្វើអ្វីខុស? ទាល់តែបាត់បង់សមាជិកគ្រួសារម្នាក់នេះ ទើបអ្នកទាំងអស់គ្នា ពេញចិត្ត និងសប្បាយចិត្ត មែនទេ? ក្ដីស្រលាញ់ មិនមែនចង់ស្រលាញ់ ស្រលាញ់ ចង់ឈប់ ឈប់នោះទេ។ ខ្ញុំបាទ ហុង យូឡុង បានស្រលាញ់គ្នាជាមួយ និងមនុស្សស្រីម្នាក់ឈ្មោះ ហុង ហ្វាង អស់រយៈពេល4ឆ្នាំ ក្នុងរយៈពេល4ឆ្នាំនេះ ពួកខ្ញុំបានរងទុកលំបាក តស៊ូ ខំព្រឹង ព្យាយាម ទាំងបាតដៃទទេ ដើម្បីរកលុយ និងជំនះចង់មានអនាគត់ និង រស់នៅជាមួយគ្នា"។
ក្រោយពីមានការចុះផ្សាយជាច្រើននិងមានការចែករំលែកជាច្រើនផងនោះ ធ្វើអោយម្ចាស់គណនីហ្វេសប៊ុក Srey You Jason Jaliza បានលើកឡើថា "ក្នុងនាមជាគ្រួសារសាច់ញាតិទាំងអស់របស់ ប្អូនប្រុស ហុង យូឡុង ដែលបានបង្ហោះសារ និង ក្រុមមនុស្សអគតិមួយចំនួនបានបង្កើតចំនងជើងជាពត៏មានដើម្បីប្រយោជន៏ ផ្ទាល់ខ្លួនថា « ស្រលាញ់គ្នា ៤ឆ្នាំ តែត្រូវគ្រួសារចង់បំបែក » និង អ្នកអានទាំងអស់ឲ្យបានដឹងថា ក្នុងនាមយើងខ្ញុំជា គ្រួសារសាច់ញាតិ សូមសំនូមពរ ឲ្យអ្នកអានទាំងអស់ស្វែងយល់ថាពួកយើងមិនបានប្រើពាក្យថាបំបែកបំបាក់នោះទេ សូមយល់អោយច្បាស់ពីអត្ថន័យពាក្យ « បំបែកបំបាក់គេ , ខុសឋានៈ និង របងវណ្ណះ » អោយបានច្បាស់លាស់សិនមុននឹងវិនិឆ្ច័យ និង យល់ខុសអំពីមូលហេតុដែលខ្ញុំបង្ហោះដំបូង។ គ្រួសារខ្ញុំមិនអាចទួួលមនុស្សស្រីម្នាក់ឈ្មោះ ហ្វាង រឺ Fang Fang ( Fang Fina ) បានដោយសារ 1. គាត់មានប្រវត្តិមិនល្អជាច្រើន ( ដែលមិនអាចសរសេរជាសាធារណៈបាន) 2. ប្រវត្តិគ្រួសារមិនល្អ មិនពិតប្រាកដច្បាស់លាស់ 3. ធ្លាប់ប្រើសំដី ឆ្លើយឆ្លង ដៀមដាម ប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារជាច្រើនលើកច្រើនសារ តាំងពីដើមមកម៉្លេះ តែគ្រួសារមិនដែរតបតឡើយ (ខាងក្រោមនេះសំដីស្រីនេះដៀមដាមចុងក្រោយគេនៅពេលដែរ កូនគេចាប់ផ្ដើមចូលផ្ទះ)ច្រើនទៀតយើងបានលុប ចោលអស់ពិតជាស្ដាយ 4. ធ្លាប់បង្ហោះសាល (status)បញ្ឈិតបញ្ឈៀងគ្រួសារយើងខ្ញុំ តាមអំពើចិត្ត 5. មិនធ្លាប់មានអាកប្បកិរិយាល្អ សំដីសំដៅគោរពគ្រួសារ រឺ ឳពុកម្តាយ យើងម្តងណាឡើយ បញ្ជាក់: បើគ្រួសារបំបែកមានទេដែរខាងប្រុសទៅតាមស្រីនេះ៣ ៤ឆ្នាំ?បំបែកគឺគេនឹងអូសខាងប្រុសរឺប្រើវិធីមិនអោយអ្នកទាំង២នៅជាមួយគ្នា មិនមែនអោយទៅនៅដល់ ៣ ៤ឆ្នាំនោះទេ នឹងរឺគ្រួសារគ្មានធម៌មេត្តា ។ ហើយពេលត្រលប់មកវិញមកបង្ខំអោយគ្រួសារទទួលយកស្រីបែបនេះ ? ខ្លួនមានសិទ្ធិរបស់ខ្លួន ចុះគ្រួសារគ្មានសិទ្ធិរបស់គ្រួសារទេរឺ? ចង់អោយមតិភាគច្រើនយល់ស្របតាមមតិភាគតិច?គ្គ្រួសារក៏មានសិទ្ធិមិនទទួលស្គាល់មនុស្សដែរគាត់មិនពេញចិត្តដែរ ហើយ គ្រួសារទាំងមូល មិនមានចេតនា ចង់បំបែកបំបាក់ បុគ្គលមួយណាក្នុងគ្រួសារឡើយ ។ អ្នកដែរស្គាល់គ្រួសារយើងច្បាស់ទើបដឹង គ្រួសារយើងស្រលាញ់យកចិត្តទុកដាក់នឹងគ្នាខ្លាំងណាស់ យើងគ្រាន់តែ មិនអាចទទួលយក មនុស្សស្រីម្នាក់ដែលមានប្រវត្តិមិនល្អ ឳពុកម្តាយមិនដឹងនៅទីណា ថែមទាំង មានចរិក ឆ្មើងឆ្មៃ កុំឃើញតែសំបកក្រៅគេដើរតួរកំសត់ពេក មិនត្រឹមចឹង ដំឡើងរឹកដាក់គ្រួសារយើងខ្ញុំ ព្រោះតែនាងយកបានចិត្តខាងប្រុស ឲ្យចេញពីគ្រួសារតាមនាងបាន បង្វិលក្បាលតាមចិត្តបាន មើលតែការផុសរបស់កូនប្រុសល្អទៅគឺដឹងហើយថាងប់ប៉ុណ្ណា បង្រៀនកូនគេអោយចេះតមាត់ ច្រលោតដាក់គ្រួសារ នេះរឺស្រីត្រឹមត្រូវ?ច។ ចង់សួរបើអ្នកទាំងអស់គ្នាជាក្រុមគ្រួសារខ្ញុំ តើអ្នកទទួលយកមនុស្សបែបនោះមកក្នុងគ្រួសារបានទេ ?? ហើយនៅមានរឿងជាច្រើន ទៀត តែយើងមិនចង់បរិយាយច្រើនទេ សំរេចលើការថ្លឹងថ្លែងរបស់អ្នក គ្រាន់តែដឹងថាគ្រួសារនេះ មិនប្រកាន់ទេក្រ ព្រោះយើងក៏ធ្លាប់អត់ដែរ ហើយកុំយកសម័យទុំទាវមកប្រៀបបើមិនដឹងច្បាស់ បើស្រីម្នាក់នេះចរិកបានត្រឹមចុងដៃទាវក៏យើងមិនថាដែរ អ្នកមានស្នេហាទាំងឡាយកុំចេះតែអគតិជាមួយឪពុកម្ដាយទាំងអស់ពេក បើមិនបានសងគុណគាត់ទេកុំបំផ្លាញកិត្តិយស គាត់និងធ្វើអោយពួកគាត់មិនសប្បាយដោយសារយើង អ្នកមិនធ្លាប់មានកូនគ្មានថ្ងៃយល់ពីអារម្មណ៍ឪពុកម្ដាយទេ យល់តែអារម្មណ៍ខ្លួនឯង បន្ទោសឪពុកម្ដាយតែប៉ុណ្ណោះ (មើលតែរូបគាត់បង្ហោះនឹង ថាមើលបំបែកត្រង់ណា? អត់យល់ អោបគ្នាអោយខ្វិតចឹង)"។ ជាការពិតណាស់ មនុស្សម្នាក់ៗ គឺមានសិទ្ធិរាងៗខ្លួន មិនថាអ្នកមាន អ្នកក្រនោះទេ។ តើបងប្អូនយល់យ៉ាងណាចំពោះបញ្ហាមួយនេះ? ប្រភព៖ Srey You Jason Jaliza