បែកធ្លាយការពិត! នី រតនា ចេញមកបញ្ជាក់ការពិត ពាក្យចចាមអារ៉ាមថា ភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ជាកូនអ្នកជំនួញ ការពិតចឹងសោះ…
នៅពេលថ្មីៗនេះមានលេចលឺដំណឹងដ៏រីករាយ និងភ្ញាក់ផ្អើលមួយ ទាក់ទង តារាចម្រៀងដែលមានសម្លេងផ្អែមល្ហែម និងលួងលោមគឺ នី រតនា ជិតដល់ថ្ងៃភ្ជាប់ពាក្យហើយ ជាមួយនារីដែលមានដ៏ស្រស់ស្អាតម្នាក់ ដែលមានវ័យក្មេង អាយុប្រហាក់ប្រហែលគ្នា ក្នុងពេលឆាប់ៗខាងមុខនេះហើយ ។ ហើយនារីស្រស់ស្អាតម្នាក់នេះ គឺជាកូនថៅកែលក់ផលិតផលសម្អាងល្បីមួយនៅក្រុងភ្នំពេញយើងតែម្តង ។ ដោយតាមគម្រោងកម្មវិធីភ្ជាប់ពាក្យ នឹងរៀបចំឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះតែម្តង ។
ក្នុងនោះអ្វីដែលរឹតតែធ្វើឲ្យមហាជនកាន់តែច្បាស់នោះ គឺម្ចាស់សាមីខ្លួន លោក នី រតនា បានបង្ហោះសារដ៏ខ្លីមួយថា៖ “?????????សុំសរសេីរហេីយ ពិតជាច្បាស់របស់គេមែន”។ ដូចនេះគឺមានន័យថា ពិធីភ្ជាប់ពាក្យរបស់លោក ពិតជានឹងកើតមាននៅពេលឆាប់ៗខាងមុខនេះមែន។ ក្រោយពីបានឮដំណឹង តារាចម្រៀង នី រតនា ជិតភ្ជាប់ពាក្យនេះ ត្រូវបានអ្នកគាំទ្រជាច្រើនរបស់លោកបានចូលរួមជូនពរ និង ចង់ឃើញមុខមាត់ដ៏ស្រស់ស្អាតរបស់អនាគតគូដណ្តឹង នី រតនា ផងដែរ។ ហើយចំពោះមុខមាត់ពិតប្រាកដរបស់នារីម្នាក់នោះមានរូបរាងយ៉ាងណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ គ្រាន់តែមានរូបខ្លះគេកំពុងតែសង្ស័យថាជា អនាគតគូដណ្តឹង របស់លោក នី រតនា តែប៉ុណ្ណោះ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។