តារាថៃល្បីៗចំនួន៧ ដួង ត្រូវបាន សមត្ថកិច្ចកោះហៅ ពីបទផ្សព្វផ្សាយ ផលិតផល....
-

តារា​ប្រុស​ស្រី​ ៧​ដួង​របស់​ថៃ​ ត្រូវ​បាន​កោះ​ហៅ​ ឲ្យ​ចូល​មក​បំភ្លឺ​នូវ​រឿង​ក្ដី​ដែល​ជាប់​ពាក់ព័ន្ធ​ផលិតផល​ថែ​សម្ផស្ស​ និង​សម្រក​ទម្ងន់​ របស់​ក្រុម​ហ៊ុន​ Magic Skin Co.។

តារា​ទាំង​ ៧​ ដែល​ស្ថិត​ក្នុង​ចំណោម​ អ្នក​សិល្បៈ​ និង​តារាបណ្ដាញ​សង្គម​ ៥៦​នោះ​រួម​មាន​៖ Lydia Visutthithada, Pattie Ungsumalin, Mark Chutavuth, Ice Apissada, VJ Wonsoen, DJ Push និង​ Ma Ornapha។ អ្នក​ទាំង​នេះ​ ត្រូវ​គេ​រាយការណ៍​ថា​បាន​ ផ្សព្វផ្សាយ​ផលិតផល​ខុស​ច្បាប់​ លើ​ប្រព័ន្ធ​អនឡាញ។
បើ​តាម​ប៉ូលិស​ថៃ​ បាន​បញ្ជាក់​ថា​ តារា​ប្រុស​ស្រី​ថៃ​ទាំង​ ៧​រូប​នោះ​ អាច​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​ ៣​ឆ្នាំ​ ព្រមទាំង​ត្រូវ​ពិន័យ​ជា​ប្រាក់​ ៣០០ ០០០បាត (ប្រហែល ៩ ៥០០ដុល្លារ) ឯណោះ ពីបទ​បោក​ប្រាស់​អតិថិជន​ ដើម្បី​លក់​ផលិតផល​ដាច់។
សូម​បញ្ជាក់​ថា ការ​កោះហៅ​ក្រុម​តារា​លក់​ផលិតផល​ក្លែងក្លាយ​នេះ ត្រូវ​ធ្វើឡើង​ក្រោយ​ការ​ចុះ​បង្ក្រាប​រោងចក្រ​ផលិតផល​ថែរក្សា​សម្ផស្ស​មួយ នៅ​ស្រុក Luang ខេត្ត Pathum Thani កាលពី​fថ្ងៃ​អាទិត្យ​​ ដោយ​រក​ឃើញ​ផលិតផល​ខុសច្បាប់​ ដែល​មាន​ឈ្មោះ Apple Slim, Slim Milk, Fern, Ma​gic Skin, Shinoshi, Treechada និង Mezzo ។ ផលិតផល​ទាំងនេះ មិន​ទាន់​ត្រូវ​បាន​ចេញ​អាជ្ញាប័ណ្ណ​ជូន​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​ថៃ​នៅ​ឡើយ​ទេ​៕
ប្រភព៖ news.sabay ​​​​ coconuts bangkokpost