ទីបំផុត នារីរងគ្រោះ ដែលត្រូវម្ចាស់ហាង ទះកំផ្លៀង នៅក្នុងហាងខារ៉ាអូខេ យីហោ «QI HAO GONG GOAN» ធ្វើការបង្ហាញលិខិត​ និងទទួលបានសំណងរហូតដល់ទៅ...
-

ក្រោយពីរឿងក្តីក្តាំង ដែលបុរសជនជាតិចិនម្នាក់ ជាថៅកែ នៅហាង និងជាថៅកែហាងខារ៉ាអូខេយីហោ «QI HAO GONG GOAN» ដោយបានប្រើអំហឹងសង្សាលើរូបនាងនោះ។

នៅលើបណ្តាញសង្គមរបស់នាង បានរៀបរាប់ថា "សុំបង្ហាញលិខិតទទួលទោសនឹងសំណងទឹកប្រាក់8000$តាមផ្លូវច្បាប់នឹងបញ្ចប់រឿងរបស់ជនបង្ករដែលជាជនជាតិចិន"។
គួរបញ្ជាក់ផងដែរថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិន​ម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីងហោQI HAO GONG GOANផងនោះ បានបង្ខំឲ្យនារី២នាក់ជាអ្នកបំរើភ្ញៀវឲ្យទៅក្រៅជាមួយ(ទៅដេក)ជាមួយមិត្តភក្រ្តខ្លួនតែនាងមិនព្រម ក៏បានធាក់និងទះកំភ្លៀងនារី២នាក់បណ្ដាលឲ្យរងរបួស ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខ KTV QI HAO GONG GOAN ជាប់ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមការបភ្លឺពីនារីរងគ្រោះបានឲ្យដឹងថា នាងមិនមែនជាបុកគ្គលិកនៅហាងខារ៉ាអូខេខាងលើនោះទេដោយសារតែមានមិត្តភក្រ្តនាងជាបុគ្គលិកនៅទីនោះនាងក៏មកលេងហើយពេលខ្លះថៅកែហាងក៏ហៅមកទទួលភ្ញៀវម្តងម្កាលពេលចប់ភ្ញៀវក៏ទៅវិញ។ សាក្សីបន្តថា នៅមុនពេលកើតហេតុ មានមិត្តភក្រ្តម្នាក់ដែលជាបុគ្គលិក(នារីកំដរភ្ញៀវ)បានខលហៅនាងមកជួយកំដរភ្ញៀវ ដែលជាមិត្តភក្រ្តថៅកែ ពេលនោះនាងក៏បានមកមានគ្នាចំនួន៣នាក់​ ខណះមកដល់ក្នុងបន្ទប់ពួកនាងក៏ដើរចេញមកក្រៅវិញព្រោះភ្ញៀវទាំងនោះតែងតែបង្ខំនារីៗដែលជាដៃគូរទៅដេកជាមួយ ។បន្ទាប់មកស្រាប់តែថៅកែមកសួនាំហើយបានធាក់នាងពីក្រោយបណ្តាលអោយដួលហើយចាប់ទះកំភ្លៀងចំនួន២ដៃទើបបង្កការភ្ញាក់ផ្អើលតែម្តង។ សាក្សីបានបន្តទៀតថា ក្រោយពីកើតហេតុភ្លាមៗថៅកែហាងខារ៉ាអូខេខាងលើបានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ តែនារីរងគ្រោះមិនព្រម ទើបនាងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ ហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែក ដើម្បីហៅជនបង្កទៅដោះស្រាយតាមច្បាប់៕
តោះទស្សនាវីដេអូទាំងអស់គ្នា៖ ប្រភព៖ Fi Fi