អីយ៉ា...facebook ចេញគោលការណ៏ថ្មីហើយ ចាំមើលអ្នកលេងហ្វេសប៊ុក ហ៊ាន....
ពេលនេះកាន់តែធ្ងន់ធ្ងរហើយ Facebook លេងមួយក្បាច់នេះខ្ញុំពេញចិត្តខ្លាំងណាស់ ធ្វើបែបនេះទើបគ្មានអ្នកណាហ៊ានបង្ហោះរូបអាសអាភាសទៀត ។
Facebook កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីណែនាំស្ដីពីការប្រើប្រាស់ ដែលមានចំនួន ២៧ទំព័រ ដោយបង្ហាញពីអំពើទង្វើខុសឆ្គងរបស់អ្នកប្រើប្រាស់ដែលអាចឈានដល់ការបិទទំព័រ និងគណនី ពីបណ្ដាញសង្គមមួយនេះ ឬ អាចឈានដល់ការចាប់ខ្លួន។ ការបង្ហោះដែលបង្ហាញពីភាពអាក្រាត ដែលខុសពីគោលការណ៍របស់ Facebook ក្រុមហ៊ុនខាងលើ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការតវ៉ា ចំពោះការសម្រេចលុបការបង្ហោះទាំងឡាយណាដែលត្រូវគេរាយការណ៍ (Report) ទៅកាន់អ្នកត្រួតពិនិត្យរបស់ Facebook ដែលមានសមត្ថភាពមើល ៤០ភាសា។ ដើមឡើយ អ្នកប្រើប្រាស់អាចប្ដឹងតវ៉ាបាន លុះត្រាតែ ទំព័រ ឬ គណនីរបស់ពួកគេត្រូវបានលុបចោលតែប៉ុណ្ណោះ។ Facebook នឹងធ្វើការលុបចោលនូវការបង្ហោះទាំងឡាយណា ដែលបង្ហាញពីការប្រមាថ ការប្រើពាក្យដែលបង្កឲ្យមានការស្អប់ខ្ពើម ការបង្ហោះរូបអាក្រាត ការបង្ហាញវីដេអូសកម្មភាពអាសអាភាស និងអំពើហិង្សាផ្សេងៗ។ ក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំខាងលើបន្តថា នៅពេលដែលការបង្ហោះមួយត្រូវលុបចោល Facebook នឹងជូនដំណឹងតាមរយៈ Notifications ដោយផ្ដល់ជម្រើសដើម្បីចុចតវ៉ា។ ចំពោះការត្រួតពិនិត្យរាល់សកម្មភាពបង្ហោះនានា ត្រូវធ្វើឡើងដោយមនុស្ស មិនមែនកុំព្យូទ័រ ឬ ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ឡើយ។ ប្រសិនបើការតវ៉ាទទួលបានជោគជ័យ Facebook នឹងជូនដំណឹងជាថ្មីដល់អ្នកប្រើប្រាស់ថា ការបង្ហោះរបស់ពួកគេបានវិលត្រឡប់ទៅលើទំព័រ ឬ គណនីវិញ។ Facebook មានអ្នកពិនិត្យការបង្ហោះជាង ៧៥០០នាក់ ក្នុងចំណោមបុគ្គលិកផ្នែកសន្តិសុខ និងសុវត្ថិភាព សរុប ១៥០០០នាក់។ ចំនួននេះ ត្រូវគេរំពឹងថា នឹងមានការកើនឡើងដល់ ២ម៉ឺននាក់ នៅចុងឆ្នាំ២០១៨៕ ប្រភព៖ Dailymail
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។