បើគាំទ្រស្នាដៃរបស់នាង ជួយស៊ែរម្នាក់មួយមក...អយុធ្យា បានតាំងចិត្តយ៉ាងមុតមាំថា .....
-

ភ្នំពេញ៖ រូបចម្លាក់រូបលុយមួយទៀតហើយ ដែលជាស្នាដៃកូនខ្មែរ ដ៏មានទេពកោសល្យ និងចំណងចំណូលចិត្តដែលខំសាងឡើង ដើម្បីបង្ហាញទៅកាន់ពិភពលោកថា កូនខ្មែរជាច្រើនក៏មានទេពកោសល្យ និងស្នាដៃដ៏ពិសិទ្ធផងដែរ។

ការបង្ហាញលុយរូបមួយសែនរៀល ត្រូវបានបង្ហាញស្នាដៃដោយសិស្សស្រីម្នាក់ ផ្នែកវិចិត្រសិល្បៈ ដែលក្នុងចំឡាក់នោះបានលេចចេញនូវព្រះឆាយាល័ក្ខសម្តេចព្រះបរមរតនកោដិ ព្រះបាទ នរោត្តម សីហនុ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ ។
ក្មេងស្រីឈ្មោះ អយុធ្យា បានបង្ហាញពីការស្រលាញ់សិល្បៈវប្បធម៌ និងចិត្ដចង់ថែរក្សារការពារ វប្បធម៍មួយនេះអោយបានល្អ និងដក់ជាប់នៅក្នុងចិត្តមិត្តៗទាំងអស់ ដោយនាងបានបញ្ជាក់ដោយពាក្យមួយឃ្លាថា "មកពីការស្រឡាញ់សិល្បៈវប្បធម៌ខ្មែរទើបធ្វើអោយខ្ញុំមានថ្ងៃនេះ ខ្ញុំ អយុធ្យា នឹងថែរក្សាវប្បធម៌ខ្មែរយើងអោយបានគង់វង្ស"។
ដោយ៖ និមល