ស្លាប់ហើយច្រើនដល់ម្លឹងផង... កាហ្វេ សណ្តែងសៀង ពោត ប័រ ប្រេង សុទ្ធតែមានសារធាតុគីមី មើលទៅ...
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចចុះបង្រ្កាបទីតាំងសិប្បកម្មលីងកាហ្វេ អត់យីហោមួយកន្លែង ដែលលាយសារធាតុគីមី ជាច្រើនប្រភេទ មានកាហ្វេ សណ្តែងសៀង ពោត ប័រ ប្រេង និងសារធាតុគីមីផ្សេងៗទៀត ដែលហេតុការណ៍បង្រ្កាបនេះស្ថិតនៅត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ឈ្មោះចៅ គន្ធា អាយុ៥៦ឆ្នាំ ជាម្ចាស់សិប្បកម្ម និងម្នាក់ទៀតសឿង ស្រីណា អាយុ២៦ឆ្នាំ ជាអ្នកលីងកាហ្វេ ។ លោកឧត្តមសេនីយ៍ទូច យុទ្ធា អនុប្រធាន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីកាំកុងត្រូល ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលឲ្យមានផលប៉ះពាល់ដ៏សុខភាព និងមានហានិភ័យខ្ពស់បំផុតដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។ នៅក្នុងការបង្រ្កាបនោះ លោកឧត្តមសេនីយ៍ទូច យុទ្ធា បានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថសារធាតុគីមីសរុបជាង៧តោនឯណោះ សម្រាប់ផលិតលាយជាកាហ្វេ ក្នុងនោះ មានសណ្តែងសៀង, ពោត, ប័រ, ប្រេង និងសារធាតុគីមីផ្សេងៗទៀត ។ល។ ដោយ៖ ភារះ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។