បទចម្រៀងថ្មីរបស់ សីហា ចាក់ដោតបេះដូងយ៉ាងខ្លាំង បើសិនជាអ្នកធ្លាប់...(មានវីដេអូ)
-

ក្រោយពីបាត់មុខពីសិល្បះមួយរយៈពេលមក កាលពីប៉ុន្មានថ្ងៃមុននេះ លោក ប៊ុត សីហា បានបង្ហោះបទចម្រៀងថ្មីរបស់លោក ដែលបទចម្រៀងមួយបទនោះ​មានចំណងជើងថា "កូនខុសហើយម៉ែ"។ នៅក្នុងបទចម្រៀងមួយនេះ លោកបានលើកឡើងថា "បទចម្រៀងមានខ្លះហើយតែមិនមានអីថតMVនិងគេ បទចម្រៀងចេញបានរកគេធ្វើឲ្យហើយបទ កូនខុសហើយម៉ែ គឺជាការឧបត្ថមរបស់អង្កការIKARE ដែលជាសារះមន្ទីមរតកជាតិខ្មែរ។បទនេះមានការជួយជ្រោមជ្រែងពីបងប្រុសទាំងពីរបស់IKARE ខ្ញុំបាទ ប៊ុតសីហា អរគុណដល់អ្នកគ្រាំទ្ររជាពិសេសបងប្រុសទាំងពីរដែលបានជួយប្អូន។ហើយបងនិងជួយដឹកនិងថតMVឲ្យប្អូនទៀត។ខ្ញុំបាទសីហាមិនមានផលិតកម្មអីជ្រកកោនទេមានតែច្រៀងតាមអកកេះអកកណ្តឹង។បងប្អូនអាចទាក់ទងហៅខ្ញុំច្រៀងបានបាទមិនរវល់ទេ។សីហារីករាយនិងទៅ។ជួយស៊ែផងណាបាទ"។

កុំបង្អង់យូរ តោះទៅស្តាប់បទចម្រៀងថ្មីរបស់លោកទាំងអស់គ្នា ហើយជួយគាំទ្រទាំងអស់គ្នា ព្រោះយើងជាខ្មែរ៖ ដោយ៖ និមល