កញ្ញា សូដា នីតា ហួសចិត្តនិង សិប្បកម្មផលិតទឹកម្ទេសនៅវៀតណាម ដែលផលិតទឹកម្ទេស សុទ្ធតែដង្កូវ និងគ្មាន...(មានវីដេអូ)
-

ភ្នំពេញ៖ ក្រោយពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយពីសិប្បកម្មផលិតទឹកម្ទេសនៅវៀតណាម ខ្វះ​អនា​ម័យ សុទ្ធតែដង្កូវ គ្មានស្ដង់ដាត្រឹមត្រូវ ធ្វើឲ្យតារាសម្ដែង សូដា នីតា សម្ដែងការហួស​ចិត្តជា​ខ្លាំងរហូត​ទម្លាយ​សារយ៉ាងវែងអន្លាយ។ កញ្ញា​ សូដា នីតា បានលើកឡើងថា "ចប់ហើយ ហេតុអីអ្នកផលិត មិនគិតពីសុខភាពរបស់អ្នកញុាំបែបនេះ ប្រទេសកាន់តែជឿនលឿន របស់ញុាំកាន់តែមានគីមី គ្មាន អនាម័យ តើថ្ងៃទៅមុខទៀត កូនចៅរបស់យើង នឹងរស់បានប"ុន្មានឆ្នាំទៅ ? សូមមេត្តាគួរឈប់បន្តរផលិតរបស់ញុាំគ្មានគុណធម៍បែបនេះទៅ លុយចំណេញអ្នកណាក៏ចង់បាន តែបើចំណេញដោយវិធីស្មោគរោគបេបនេះ តើអ្នកនៅសុខទេ ជាក់ស្តែងដូចអ្នកផលិតកាហ្វេរពីថ្មពិលចុឹង អីឡូវជាប់គុគរាប់សិបឆ្នាំ ដូច្នេះរាល់អ្នកដែលលផិតរបស់ញុាំដែលគ្មានគុណភាព១ចំនួនដែលគេមិនទាន់ដឹង គួរបញ្ឈប់ទៅ ជៀសវាងកម្មពារតាមស្នង ហើយបើគេចាប់បានគឺមានប្រឈរមុខនឹងច្បាប់នឹងទេ ហើយបើនៅតែបន្តរទៀត គឺទ្វារគុគបើកចាំទទួលហើយ ព្រោះរាល់ផលិតរបស់អ្នកបំផ្លាញសុខភាពរហូតបំផ្លាញជីវិតអ្នកដ៏ទៃរាប់លានអ្នក .នាងខ្ញុំសុំចិត្តទៅចុះ សុំអ្នកផលិតរបស់ញុាំផ្សេងៗ មិនថាអ្នកផលិតក្នុងស្រុក រឺ ក្រៅស្រុកទេ សូមមេត្តាគិតជាសុខភាពជាមនុស្សជាចំបងផង របស់លក់ថ្លៃបន្តិចក៏មិនអី សំខាន់របស់ញុាំគឺមានអនាម័យ នឹង ផលិតតាមស្តង់ដាត្រឹមត្រូវ លុយអាចរបាន តែសុខភាព នឹង ជីវិត គឺមិនអាចទិញបានឡើយ"។

មានវីដេអូ៖ ប្រភព៖ So Danita និង YouLike : កូនខ្មែរ