តួឯកប្រុសរឿង «បុព្វេសន្និវាស» លោក Pope មានទំនាក់ទំនងស្និទ្ធស្នាលជាមួយតារាសម្ដែងស្រី Pooklook រយៈពេលប្រមាណ៣ឆ្នាំហើយ !
ក្រោយពេលតារាសម្ដែងស្រីកញ្ញា Pooklook បានបង្ហោះរូបគូជាមួយតួឯករឿង «បុព្វេសន្និវាស» លោក Pope ដោយរូបភាពនោះមានភាពស្និទ្ធិស្នាលគ្នាខ្លាំងខុសពីធម្មតាដោយភ្ជាប់ជាមួយស្ដេតធើសថា “Congratulations on your success. I wish you the best on your business endeavors nakaaaa.” ធ្វើអោយអ្នកគាំទ្រជាច្រើនចាប់ផ្ដើមមានចម្ងល់ថាទាំងពីរនាក់ត្រូវជាអ្វីហ្នឹងគ្នាព្រោះថាអ្នកទាំងពីរនៅទំនេរពុំទាន់មានម្ចាស់ចិត្តដូចគ្នានៅឡើយ ។
ដូច្នេះហើយទើបធ្វើអោយអ្នកចាត់ការរបស់តួឯកប្រុស Pope ឈ្មោះ អេស បានចេញមុខមកបកស្រាយថា «ចឹងក៏ដ្រាម៉ាដេស តាមពិតគឺ Pope និង Pooklook ស្និទ្ធស្នាលគ្នាយូរមកហើយប្រហែលរយៈពេល៣ឆ្នាំ។ តែអ្វីដែលសំខាន់អ្នកទាំងពីរគ្រាន់តែរាប់អានគ្នាជាលក្ខណៈដូចបងប្អូនតែប៉ុណ្ណោះ» ។ សំណួរចោទសួរបន្ដថា តើអ្នកទាំងពីរដឹងរឿងនេះទេ ??? ចម្លើយគឺ កញ្ញា Pooklook មិនទាន់ដឹងរឿងនេះដែរ ប៉ុន្ដែបើតាមអ្នកចាតការបានអោយដឹងថា បើទោះបីជាកញ្ញា Pooklook ដឹងរឿងក៏ដោយក៏ពុំមានបញ្ហាអ្វីចោទឡើងដែរ ។ ចំណែកលោក Pope វិញបានអះអាងថា លោកនឹងចេញមុខមកនិយាយរឿងនេះដោយខ្លួនឯងផ្ទាល់ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។