គោយន្តកន្រ្តាក់បត់ស្តាំមិនប្រយ័ត្ន រថយន្តកាមរីមកពីក្រោយ បុកពេញទំហឹង បណ្តាលឲ្យ...
-

កំពង់ស្ពឺ​៖​ កាលពីវេលាម៉ោង១៧និង៤០នាទី​ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ​២០១៨​ នៅលើផ្លូវជាតិលេខ​ ៥១​ចំណុច​ភូមិ​ពោធិ​ ឃុំ​ដំណាក់រាំង​ ស្រុកឧដ្ដុង្គ​​ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដោ​យ​គោយន្ត​កន្រ្ដៃយ៍​ បត់ឆ្លងមក​ខាង​ស្ដាំ​ មិនប្រយ័ត្នត្រូវបានរថយន្តកាមរីបុកយ៉ាងពេញទំហឹង បណ្តាលឲ្យគោយន្តកន្ត្រៃយ៍ រងការខូចខាតយ៉ាងខ្លាំង ។

បង្កឡើងដោ​យ​គោយន្ត​កន្រ្ដៃយ៍​ អ្នកបើកឈ្មោះ​ អី​ អៀង​ ប្រុស​ អាយុ​ ១៩ឆ្នាំ​នៅភូ​មិ​ពោធិ​ ឃុំណាក់រាំង​ បើកមកពីទិសខាងត្បូង​ រួចបត់ឆ្លងមក​ខាង​ស្ដាំ​ ស្របពេល​រថយន្ត​ ម៉ាក​ កាមរី​ ពណ៏​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2I-5671 បើកបរដោយឈ្មោះរី លីន​ស្រី​ អាយុ​ ២៤ឆ្នាំ​ រស់នៅភូមិកណ្ដាល ឃុំទួលត្រាច​ ស្រុក​កំពង់​ត្រាច​ ខេត្តកំពត​ បើកមកពីជើង​ ទៅត្បូង​ លុះមកដល់កន្លែងកើតហេតុ​ បាន​បុកជាមួយគោយន្ដកន្រ្ដៃយ៍​ បណ្ដាលឲ្យធ្លាក់ទៅម្ខាង​ផ្លូវ​ ចំណែក​ រថយន្ត​ ​និង​គោយន្ដ​កន្រ្ដៃយ៍​ ខូច​ខាត​ទាំងសងខាង​ តែមិនបណ្ដាលឲ្យរងរបួសមនុស្សទេ។
មធ្យោបាយ​បង្កបានយកមករក្សាទុក​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​ នគរបាលស្រុកឧដុង្គ​ ដើម្បីចាត់ការតាម​នីតិវិធី​៕ ប្រភព៖ ហេងលី