ស្គាល់មុខជនរងគ្រោះម្នាក់ទៀតហើយបងប្អូន... នេះគឺជាសម្រែកស្រែកហៅឲ្យត្រលប់មកវិញ របស់សង្សារគាត់ បានរៀបរាប់ថា...
-

បើយោងតាមគណនីហ្វេសប៊ុក កញ្ញា Yiri Dano បានរៀបរាប់ថា "ត្រលប់មកវិញបងអួនទទួលយកអត់បានទេ? អូនសន្យាឈប់រករឿង ឈប់កុហកហើយ ហេតុអីទៅចោលអួនបែបនេះ???? រយះពេលមួយឆ្នាំនេះបងនៅមួយអូន បងនាំអូនស្គាល់គ្រប់កន្លែង រស់នៅមួយគ្នាដូចប្ដីប្រពន្ធទោះ ជាឋានះខុសគ្នា? តែបងផ្ដល់ការស្រលាញ់អោយអូនលើសនារីដទៃ បងថាហាក្រោកឡើងមកថ្ងៃ 5នេះ birthday អូនជិតដល់ហើយ បងថាអោយអូនទៅកំពត់ លូវបងទៅណា មកវិញមក ដាវុន មនុស្សប្រុសម្នាក់ដែលអូនស្រលាញ់បំផុតជីវិត គ្មានអ្នកណាជំនួសបានទេ? បងសួរថាបើយើងអត់បានការ យើងរស់នៅបែបនេះរហូតបានទេ? អូនឆ្លើយព្រមលំបាកមួុយបង ទាំងអស់ ??ហេតុអីយើងត្រូវព្រាត់ស្លាប់ ហេតុអីអោយអូនបាត់បង់ពេលនេះ? ហេតុអីទេវតាអឺយ សងមនុស្សប្រុសខ្ញុំស្រលាញ់មកវិញមក ??? ត្រលប់មកវិញមកវុន កុំអោយអូនរងចាំបែបនេះអី ថេងដាវុន បងឯងក្រោកជេរអូនវិញមក យើងឈ្លោះគ្នាទៀត បងដឹងថាអូនចូលចិត្តញុំនំរ៉ូទីបនៅផែង បងតែងតែទិញអោយអូនបងហាយើងនៅមានរឿងច្រើនណាស់ កុំទៅចោលអូនអីបង កូនកណ្ដុរនៅកំពង់កំពុងចាំបងនិងអូនទៅដាក់អីអោយវាសុី ដាវុនក្រោកឡើងមក កុំអោយអូនឆ្គួតអីបង ទោះជាយើងឈ្លោះគ្នាតែបងតែងតែនៅក្រោកខ្នងអូន បងតែងជេរអូនធុញ ហត់និងអូនរករឿងបង តេរកូបងមិនអោយធើការកើតទេ បងគិតមើលថាចាកចេញបែបនេះតើអូនអាចទទួលយកបានទេ? បងតែងតែប្រាប់មើលថែខ្លួនផង ព្រោះយើងឈឺ បងតែងតែប្រចន្ទអូន វុនហា អូនស្រលាញ់បងម្នាក់គត់ ហើយនៅកំពតបងដឹងថាអូនចូលចិត្តជិះទូកមើលអំពិលអំពែក បងតែងតែនាំទៅគ្រប់កន្លែងថតរូបអោយអូនស្អាតៗ ក្រោកវិញមកណាអង្វយទេវតាអឺយ អោយគេវិញមក???#ថេងដាវុន តួ ឈ្នានីស អូនស្រលាញ់បងក្នុងមួយជីវិត សូមបងទៅអោយបានសុខមិនថាជាតិណាកុំអោយបងអភ័ព្វដូចពេលនេះទៀត ជាតិនេះមិនបានជាគូរនិងគ្នា សុំអោយដូចជាតិនេះលោកប្ដី"។

នៅក្នុងនោះកញ្ញាក៏បានប្រាប់ពីឈ្មោះរបស់ជនរងគ្រោះម្នាក់ទៀតដែល លោកអ្នកមិនទាន់បានស្គាល់អត្តសញ្ញាណ ការពិិតជាសង្សាររបស់គាត់ដែលមានឈ្មោះថា ថេង ដាវុធ។ វាពិតជាកណ្តោចកណ្តែង និងតក់ស្លុតខ្លាំងមែនទែន​ មិនគួរណា​ ជួបនិងរឿងបែបនេះនោះទេ នារីម្នាក់នេះពិតជាពិបាកទទួលយកខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តលុចស៊ិសLX ៤៧០ បុកជាមួួយ រថយន្ត ដឹកប្រេង របស់ ក្រុមហ៊ុន {​ PTT } បា​នធ្វើឲ្យរថយន្តទាំង២គ្រឿង ផ្ទុះឆេះអស់ ស្ទើទាំងស្រុង និងមានមនុស្ស៥នាក់ឆេះស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ដោយបង្កការភ្ញាក់ផ្អើលទាំងព្រឹក ក្នុងវេលាម៉ោង ៨ នឹង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ​២០១៨ នៅលើផ្លូវ​ជាតិ​លេខ៤ ត្រង់ចំណុច ចន្លោះ គឺឡូម៉ែត្រលេខ 141-142 ស្ថិត​ក្នុង​ភូមិអូរជ្រៅ​ ឃុំបឹងព្រាវ ស្រុក​ស្រែ​អំបិល​ ខេត្តកោះកុង។
ជនរងគ្រោះទាំង៤នាក់ រួមមាន ទី១.ឈ្មោះ​ ធេង​ ដាវុន ភេទប្រុស​ អាយុ២៨ឆ្នាំ ជាមន្ត្រីសាធារណៈការខេត្តកំពត (និងជាអ្នកបើកបររថយន្ត) ស្នាក់នៅខេត្តព្រះសីហនុទី២.ឈ្មោះ ផេង​ សូរិយ៉ា ភេទប្រុស​ អាយុ២២ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ​ ទី៣.ឈ្មោះ​ ដារ៉ា​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ ទី៤.ឈ្មោះ​ ឈឹម រដ្ឋា​ ភេទស្រី​ អាយុ​២១ឆ្នាំ ជាបុគ្គលិកលក់ដូរនៅភោជនីយដ្ឋានខេត្តព្រះសីហនុ៕