យោធាពាក់សក្ដិ4 បានទាស់សម្ដីជាមួយគូរដណ្តឹង ក៏ដាច់ចិត្តលោតពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន
ភ្នំពេញ៖ បុរសម្នាក់ដាច់ចិត្តលោតពីលើស្ពានជ្រោយចង្វារចូលទៅក្នុងទឹកបាត់ឈឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលា ម៉ោង ១០យប់ ថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៨ នៅត្រង់ចំណុចកណ្តាលស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះដេង សុវណ្ណ ឌឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើយោធា ពាក់ស័ក្ខ ៤ ស្នាក់នៅផ្ទះម្តុំសន្ធរម៉ុក។គូរដណ្តឹងមានឈ្មោះ ហែល រចនា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ តាមសម្តីមិត្តភ័ក្រជនរងគ្រោះបាន ប្រាប់ឲ្យដឹងថាមុនដំបូងគួកគាត់បានចេញពីញាំការគេនៅព្រែកលាបក្នុងគោលបំណងទៅផ្ទះ ដោយជិៈឡានម៉ាកកាម រី បាឡែនពណ៌ស មានស្លាកលេខភ្នំពេញ2AS.2105បើកតាមបណ្តោយផ្លូវជាតិលេខ៦Aទឹសដៅពីកើតទៅលិច ខាងស្រីជាអ្នកបើកបានប្រាប់ថាស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ ក៏មានការឈ្លោះគ្នាបន្តិចបន្ដួច ហើយជិះមកដល់លើស្ពានគាត់ ប្រាប់ថាចុះនោមឲ្យឈប់ឡាន ពេលនោះស្រាប់តែបើកទ្វារឡានរត់ឡើងលើប្រកាន់ដៃស្ពានលោតចុះទឹកបាត់ឈឹងក៏មានការស្រែកឆោរឡោពីសំណាក់ខាងស្រីដែត្រូវជាគូរដណ្តឹងហើយក៏បត់ឡានចុះមកត្រោយរង្វង់មូលព្រហ្មវិញ ប្រាប់សមត្ថកិច្ចដែលនៅគល់ស្ពានឲ្យជួយរក និងតេទូរ ស័ព្ឌប្រាប់ឪពុកមា្តយនិងបងប្អូនក៏បានមកជាច្រើនអ្នកដល់កន្លែងកើតហេតុផងដែរ ។សមត្ថកិច្ចក៏ឲ្យទូកចាមជួយចេញរកដែលតែរកមិនឃើញ។ រុករកអស់ជាច្រើនម៉ោងក៏នៅតែមិនឃើញមិនដឹងស្លាប់ឬរស់នោះទេ។ ក្រោយមកសាច់ញាតិក៏វិលត្រឡប់មកផ្ទះវិញដោយក្តីអស់សង្ឃឹម៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។