រថយន្តលុចសុីស570បោលបុករបាំងថ្មបាក់បួនកង់បង្គោលភ្លើងមួយដើម និងបន្តទៅបុកទ្វារក្រុមហ៊ុនលក់នំខេក បណ្ដាលឲ្យខូចខាតយ៉ាងដំណំ
ណារ៉ា
-

ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តស៊េរីទំនើបលុចសុីសLX570 ងោកមួយភាំងរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបានអស់បួនកង់ និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមហើយបានខ្ទាតមកស្តាំដៃទៅបុកទ្វារក្រុមហ៊ុន ខាហ្សា ថប ខូតខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២-១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រុមហ៊ុន ខាហ្សា ថប ខបតើរេសិន តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលុចសុីសLX៥៧០ពណ៌ស ពាក់ស្លាលេខភ្នំពរញ2AE-0808 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានងោកមួយភាំងធ្វើឲ្យរថយន្តរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ចំនួយបួនកង់រួមនិងបង្គូលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមហើយរថយន្តបានខ្ទាតមកខាងស្តាំដៃជ្រុលបុកទ្វារក្រុមហ៊ុននៅកន្លែងកើតហេតុខាងលើខូតខាតយ៉ាងដំណំ។ចំណែករថយន្តបង្កខូចខាតផ្នែកខាងនិងខាងក្រោយយ៉ាងដំណំផងដែរ តែមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះគ្នានៅពេលក្រោយ៕