ញាក់សាច់!!! ក្មេងចាស់ប្រុសស្រី៨នាក់រងរបួសធ្ងន់ ព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកទ្រូងផ្លូវនិងប៉ាណូដ៏ធំនៅជ្រោយចង្វារ
ណារ៉ា
-

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្បែររង្វង់មូលព្រហ្មមុខបួន ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបណ្ដាលឲ្យក្មេងចាស់ប្រុសស្រីចំនួន៨នាក់ បានរងរបួសធ្ងន់ កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ព្រោះតែអ្នកបើកបររថយន្តNISAN NAVARA ធ្វើដំណើរក្នុងល្បឿនលឿនដល់ផ្លូវកោងមិនប្រយ័ត្ន ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងផ្លោងទៅបុកបង្គោលប៉ាណូដ៏ធំនៅកណ្ដាលផ្លូវពេញទំហឹងគៀបជាប់ទៅមុខលេងរួច ។

‎ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក NISAN NAVARA ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6A ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង ហើយមិនព្រមបន្ថយល្បឿន ក៏ជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ និងផ្លោងហោះទៅបុកបង្គោលស្លាកប៉ាណូដ៏ធំនៅកណ្ដាលសួនទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យមនុស្សក្នុងរថយន្ត មានទាំងក្មេង មានទាំងចាស់ ប្រុសស្រីចំនួន៨នាក់ រងរបួសធ្ងន់ទាំងអស់ ដោយអ្នកបើកបររងរបួសធ្ងន់ជាងគេ ។
‎ប្រជាពលរដ្ឋបានបន្តថា ក្រោយពីកើតហេតុភ្លាមៗពួកគាត់បានជួយលើកជនរងគ្រោះចេញពីរថយន្តបង្ក ព្រោះខ្លាចមានការផ្ទះឆេះ ក្នុងយថាហេតុណាមួយ និងទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ឲ្យចុះមកអន្តរាគមន៍ដឹកជនរងគ្រោះក្នុងរថយន្តទាំងអស់ ទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ ។ ចំណែករថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចទទួលផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕