អាណិតខ្លាំងណាស់! ជនរងគ្រោះដែលស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ កាលពីម្សិលមិញនេះ សង្សារស្រែកទ្រហូរយំ «ដៃនេះលែងបានកាន់ហើយ អូននឹកបង ហេតុអី? បងទៅចោលអូនបែបនេះ»
ក្រោយពីហេតុការណ៏ដ៏រន្ធត់រវាងរថយន្ដ Lexus470 ដែលបុកជាមួយរថយន្ដដឹកសាំងក្រុមហ៊ុន PTT នៅស្រុកស្រែអំបិល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានស្គាល់អត្ដសញ្ញាណចំនួន៤នាក់នោះហើយ ក្នុងនោះមាននារីម្នាក់ដែលជាសង្សារបស់បុរសម្នាក់បានបាត់បងជីវិតក្នុងហេតុការណ៏គ្រោះថ្នាក់ចរាណ៏នោះ នាងបានង្ហោះសារកើតទុក្ខជាខ្លាំងដោយនាងមិនអាចទទួលយកបានភ្លេមៗពេលដែលបាត់បងមនុស្សជាទីស្រលាញ់នាង។
សារដែលនាងបានបង្ហោះបានធ្វើអោយអ្នកដែលបានឃើញមានការអាណិតអាសូរដល់នាងជាខ្លាំង ដោយនាងបានរៀបរាប់ថា ៖ «ដៃនេះលែងបានកាន់ហើយ អូននឹកបង ហេតុអី? ??វុនក្រោកមកកាន់ដៃអូនបន្តិចបានទេ? តួ ឈ្នានីស បើបងគេងអត់ក្រោកចឹង តិចអូនខឹងកូរទៅ ម្ចាស់ចិត្តអូន គិតថា គេចអូនរួចមែន? បងចូលចិត្តជិះឡានពេលយប់ បងថាត្រជាក់ស្រួលបើកមិនស្ទះ បងថាចូលចិត្តសមុទ្រ ពេលមិនសប្បាយចិត្តបងអង្គុយមិនចេះធុញទេ បងតែងតែនិយាយថា ចង់អោយបងសប្បាយចិត្ត អូនឯងត្រូវញុំបាយអោយច្រើននិងកុំឈឺ ហើយរស់នៅអោយសប្បាយ បងនិងសប្បាយចិត្ត។ បងតែងតែបង្ខំអូនញុំបាយ ពេលញុំបាយបងគំរាមបង្ខំ អោយអូនញុំអោយអស់ ពេលខ្លះអូនខឹងបង បងសុខចិត្តបើកឡានមកទាំងយប់ឡើងមកពេញ មកតាមលួងអូន ពីកំពត ពីកំពង់សោម ធ្វើដូចសុីផុយចឹង ប្រាប់ថាកុំបើកឡានលឿនពេកហើយ មនុស្សបងមាត់មិនពិរោះទេ តែចិត្តល្អ ចំពោះមនុស្សជុំខ្លួន ចូលចិត្តជួយគេ ណែនាំគេឃើញមិចថាចឹង។ នាងខ្ញុំស្គាល់គាត់ថ្ងៃទី18.06.2017? ជិតមួយឆ្នាំដែរហើយ គ្រប់រស់ជាតិ ខឹង បែកគ្នា តែខ្ញុំនិងគាត់តែបន្តចាប់ដៃគ្នាដដែរ ហើយ យប់នេះនាងខ្ញុំពិតជាសែនរន្ធត់ចិត្ត បំផុត គឺឃើញតែមុខគាត់ និងសំលេងស្រែកដាក់ខ្ញុំនៅនិងមុខឡើយ ខ្ញុំហៅគាត់ថាមេឌឺ មេប្រចន្ទ ហើយគាត់ឈ្មោះថេង ដាវុន តែគាត់ខឹងខ្ញុំហៅគាត់តួរ ឈ្លានី ព្រោះចូលចិត្តធ្វើអោយខ្ញុំនិងគាត់ខឹង ដើម្បីបានឈ្លោះគ្នា ហើយសើចរហូតពេលមុខខ្ញុំខឹង យំ ។អូនសួរបងថា«មិចស្រលាញ់ចឹង»???? បងថាអត់បានស្រលាញ់អូនទេ តែអាណិតអូន ហើយមិនចង់អោយអូនទឹកភ្នែកទេចង់អោយសើចសប្បាយ បងស្អប់អូនបុិនកើតទុក្ខ តើខ្ញុំខុសអីបានយកគេទៅចោលខ្ញុំ?»។ តួ ឈ្នានីស ជាតិនេះយើងមិនអាចជាគូរ តែសូមប្រាថ្នាជាតិក្រោយ បងអឺយអូនពិបាកនិងកាត់ចិត្តណាស់ ???ឈប់ខឹងអូនទៅបង យើងឈ្លោះគ្នាយូរពេកហើយ ក្រោកនិយាយគ្នាវិញមក លាមួយម៉ាតបានទេ ? ដាវុន បងចង់អោយអូនសប្បាយសើច បងស្អប់អូនយំណាស់ តែបងអោយអូនយំរហូតហើយដឹងទេ បងថាមិនចូលចិត្តស្រីណាថើបមុខបងទេ ចាក់ចង្កេះមួយទៀត បងអត់ចូលចិត្តទេ តែអូនចូលចិត្តថើបថ្ពាមបងថើបមុខ ថើបបងរហូតមួយជីវិត មកវិញបានទេបង???? ហើយនាងបានបន្តថា ៖ «ត្រលប់មកវិញបងអួនទទួលយកអត់បានទេ? អូនសន្យាឈប់រករឿង ឈប់កុហកហើយ ហេតុអីទៅចោលអួនបែបនេះ???? រយះពេលមួយឆ្នាំនេះបងនៅមួយអូន បងនាំអូនស្គាល់គ្រប់កន្លែង រស់នៅមួយគ្នាដូចប្ដីប្រពន្ធទោះ ជាឋានះខុសគ្នា? តែបងផ្ដល់ការស្រលាញ់អោយអូនលើសនារីដទៃ បងថាហាក្រោកឡើងមកថ្ងៃ 5នេះ birthday អូនជិតដល់ហើយ បងថាអោយអូនទៅកំពត់ លូវបងទៅណា មកវិញមក ដាវុន មនុស្សប្រុសម្នាក់ដែលអូនស្រលាញ់បំផុតជីវិត គ្មានអ្នកណាជំនួសបានទេ? បងសួរថាបើយើងអត់បានការ យើងរស់នៅបែបនេះរហូតបានទេ? អូនឆ្លើយព្រមលំបាកមួុយបង ទាំងអស់ ??ហេតុអីយើងត្រូវព្រាត់ស្លាប់ ហេតុអីអោយអូនបាត់បង់ពេលនេះ? ហេតុអីទេវតាអឺយ សងមនុស្សប្រុសខ្ញុំស្រលាញ់មកវិញមក ??? ត្រលប់មកវិញមកវុន កុំអោយអូនរងចាំបែបនេះអី ថេងដាវុន បងឯងក្រោកជេរអូនវិញមក យើងឈ្លោះគ្នាទៀត បងដឹងថាអូនចូលចិត្តញុំនំរ៉ូទីបនៅផែង បងតែងតែទិញអោយអូនបងហាយើងនៅមានរឿងច្រើនណាស់ កុំទៅចោលអូនអីបង កូនកណ្ដុរនៅកំពង់កំពុងចាំបងនិងអូនទៅដាក់អីអោយវាសុី ដាវុនក្រោកឡើងមក កុំអោយអូនឆ្គួតអីបង ទោះជាយើងឈ្លោះគ្នាតែបងតែងតែនៅក្រោកខ្នងអូន បងតែងជេរអូនធុញ ហត់និងអូនរករឿងបង តេរកូបងមិនអោយធើការកើតទេ បងគិតមើលថាចាកចេញបែបនេះតើអូនអាចទទួលយកបានទេ? បងតែងតែប្រាប់មើលថែខ្លួនផង ព្រោះយើងឈឺ បងតែងតែប្រចន្ទអូន វុនហា អូនស្រលាញ់បងម្នាក់គត់ ហើយនៅកំពតបងដឹងថាអូនចូលចិត្តជិះទូកមើលអំពិលអំពែក បងតែងតែនាំទៅគ្រប់កន្លែងថតរូបអោយអូនស្អាតៗ ក្រោកវិញមកណាអង្វយទេវតាអឺយ អោយគេវិញមក???#ថេងដាវុន តួ ឈ្នានីស អូនស្រលាញ់បងក្នុងមួយជីវិត សូមបងទៅអោយបានសុខមិនថាជាតិណាកុំអោយបងអភ័ព្វដូចពេលនេះទៀត ជាតិនេះមិនបានជាគូរនិងគ្នា សុំអោយដូចជាតិនេះលោកប្ដី»។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។