ស្គាល់អត្ដសញ្ញាណជនរងគ្រោះទី៥ហើយ ក្នុងហេតុការណ៍រថយន្ដឡិចស៊ីសបុកជាមួយរថយន្ដដឹកប្រេង !
ណារ៉ា
-

កាលពីវេលាម៉ោង ៨ និង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ​២០១៨ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅលើផ្លូវ​ជាតិ​លេខ៤ ត្រង់ចំណុច ចន្លោះ គឺឡូម៉ែត្រលេខ 141-142 ស្ថិត​ក្នុង​ភូមិអូរជ្រៅ​ ឃុំបឹងព្រាវ ស្រុក​ស្រែ​អំបិល​ ខេត្តកោះកុងរវាងរថយន្តឡិចស៊ិសLX ៤៧០ បុកជាមួួយ រថយន្ត ដឹកប្រេង របស់ ក្រុមហ៊ុន {​ PTT } បណ្ដាលអោយមានមនុស្ស៥នាក់ឆេះស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់ បានស្គាល់អត្ដសញ្ញាណចំនួន០៤នាក់រួមមាន៖ ទី១.ឈ្មោះ​ ធេង​ ដាវុន ភេទប្រុស​ អាយុ២៨ឆ្នាំ ជាមន្ត្រីសាធារណៈការខេត្តកំពត (និងជាអ្នកបើកបររថយន្ត) ស្នាក់នៅខេត្តព្រះសីហនុទី២.ឈ្មោះ ផេង​ សូរិយ៉ា ភេទប្រុស​ អាយុ២២ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ​ ទី៣.ឈ្មោះ​ ដារ៉ា​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ ទី៤.ឈ្មោះ​ ឈឹម រដ្ឋា​ ភេទស្រី​ អាយុ​២១ឆ្នាំ ជាបុគ្គលិកលក់ដូរនៅភោជនីយដ្ឋានខេត្តព្រះសីហនុ ។
ដោយឡែកជនរងគ្រោះទី៥ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះជាង វណ្ណា ហៅ(ណេ) អាយុ២១ឆ្នាំ មានស្រុកកំណើតភូមិ/ឃុំ មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕