អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយតារាចម្រៀង ខេមរៈ សិរីមន្ដ ប្រាប់ថារៀបការតាំងពីឆ្នាំ២០០៩ ថែមមានកូនចំនួន០៣នាក់ !
ណារ៉ា
-

លោក ខេមរៈ សិរីមន្ដ ជាកំពូលតារាចម្រៀងមួយរូបដែលមានទឹកដមសម្លេងពិរោះក្រអួនក្រអៅដក់ជាប់ក្នុងបេះដូងទស្សនិកជន ។ តារាចម្រៀងប្រុសរូបនេះនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនបើទោះបីជាលោកបានផ្លាស់ប្ដូរមកទ្រនំផលិតកម្មថ្មីក៏ដោយ ។

ប៉ុន្ដែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះកាលពីពេលថ្មីៗនេះគណនេយ្យហ្វេសប៊ុករបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ដ ធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកបង្ហោះសារបង្ហាញនូវអាថ៌កំបាំងដ៏សម្ងាត់មួយដែលទស្សនិកគ្រប់គ្នានឹកស្មានមិនដល់ ។
លោកបានរៀបរាប់ថា៖ «ខ្ញុំបាទខេមរៈសិរីមន្តសូមជុំរាបជូនបងប្អូនទាំងអស់គ្នាកុំអោយមានភាន់ច្រឡំតទៅទៀត: ខ្ញុំបាទបានរាបអាពាហ៍ពិពាហ៍កាលពីឆ្នាំ2009នឹងមានកូនៗចំនួនបីនាក់ហើយសូមបងប្អូនមេត្តាជ្រាប: សូមអគុណចំពោះការយកចិត្តទុកដាក់មកលើគ្រួសារយើងខ្ញុំ ជូនពរដល់បងប្អូនអោយមានសុខភាពល្អ រកសុីមានបាន នឹងមានសុភមង្គលគ្រប់ក្រុមគ្រួសារ សូមអគុណ!»