ជីវិតមួយនេះ​កំសត់ណាស់... ឪពុកឈឺស្លាប់​ ម្តាយក៏លង់ទឹកស្លាប់​ ត្រូវរស់នៅចិញ្ចឹមប្អូន២នាក់ទៀត...មានអ្នកណាខ្លះយល់អារម្មណ៍ពីអារម្មណ៍មួយនេះ...(មានវីដេអូ)
-

ឪពុកឈឺស្លាប់​ ម្តាយក៏លង់ទឹកស្លាប់​ បីនាក់បងប្អូន​តែលតោល​គ្មានទ្រនំជ្រក ☎️098 230 369 ☎️087 230 369 ជីវិតដ៏សែនអភ័ព្វ​ របស់ក្មួយៗកំព្រា​បីនាក់បងប្អូន​ ក្រោយពីឪពុកឈឺស្លាប់បានមួយឆ្នាំ​ ម្តាយក៏លង់ទឹកស្លាប់​ទៀត​ រីឯដីធ្លីក៏ត្រូវ​មារមីងលក់ធ្វើបុណ្យសពម្តាយឪពុកអស់​ ជេរស្តីបណ្តេញចេញ​ ធ្វើអោយក្មួយៗ​រសាត់អណ្តែត​ អត់ផ្ទះ​ អត់សម្បែង​ ចាក​ចោលស្រុក​ ដើរសុំអ្នកភូមិនៅទីនេះបន្តិច​ នៅទីនោះបន្តិច​ ។ ក្មួយស្រី​ ឃឿន​ សំ​ អាយុទើបតែ​ ១៣ឆ្នាំ​ ត្រូវទទួលបន្ទុក​ ការងារធ្ងន់ស្រាល​ ធ្វើម្តាយផង​ ធ្វើឪពុកផង​ សីុឈ្នួលដាំដំឡូង​អោយគេ​ ដើម្បី​ចិញ្ចឹម​ប្អូនតូចៗ​ អាយុ​ ១២ឆ្នាំ​ និង​ ៧ឆ្នាំ​ នៅភូមិប្រាសាទ​ ឃុំជប់តាត្រាវ​ ស្រុកអង្គរធំ​ ខេត្តសៀមរាប​ ។ យើងខ្ញុំក្រុមការងារ​ សូមលើកដៃគោរពអំពាវនាវ​ សប្បុរសជន​អ្នកមានចិត្តធម៌​ មេត្តាអាណិតស្រណោះ​ ជួយឧបត្ថម្ភ​ក្មួយៗកំព្រា​ទាំងបីនាក់​ បានជម្រកមួយកក់ក្តៅ​ សម្រាប់ជីវិតតទៅថ្ងៃមុខ​ ។ សូមទាក់ទងផ្តល់ជំនួយតាមរយៈ មូលនិធិ “ខ្មែរជួយខ្មែរក្នុងគ្រាក្រអាសន្ន” ៖ ?Name : ទឹម រ័ត្ន (Ms. Tim Rath) ☎️Mobile : 098 230 369 ; 087 230 369 ?Inbox Facebook : Ngin Peouv ✉️E-mail : pcn.khmeramatak@gmail.com ?ACLEDA Bank: 3600-00-206313-1-8 សូមអរគុណ !

មានវីដេអូ៖ ប្រភព៖ Ngin Peouv