សូមបងប្អូនមានការប្រុងប្រយ័ត្ន...ភ្លៀងមួយមេធំ ធ្វើឲ្យដើមឈើមួយដើម សង្កត់លើរថយន្ត បណ្តាលឲ្យ...
-

ភ្នំពេញ ៖ នៅវេលាម៉ោង១២ និង៤០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាធានីភ្នំពេញ ភ្លៀងមួយមេ​ បានបាក់ដើមឈើមួយដើម ​និងសង្កត់លើ រថយន្តដែល កំពុងចត់ នៅចញ្ចើមផ្លូវ បណ្តាលឲ្យកំពិតដំបូល និងបែកកញ្ចក់ខាងមុខ និងដាច់ខ្សែភ្លើង ផងដែរ។

រថយន្តរងគ្រោះម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AV-2322 ។ បច្ចុប្បន្នបុគ្គលិក សាលារាជធានីភ្នំពេញ បានកំពុងកាត់ដើមឈើនេះ ចេញពីកន្លែងកើតហេតុ៕
​ប្រភព៖ ហេងលី