ជនសង្ស័យជាក្រុមចោលឆក់ម្នាក់ត្រូវបានកម្លាំងជំនាញរាជធានីភ្នំពេញឃាត់ខ្លួន ..
ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៦នឹង៤៥នាទី នៅចំណុចមុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យជាក្រុមឆក់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៥នឹង១០នាទី នៅចំណុចបន្ទប់ជួលលេខ E០២ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ បៀវ ឈុនហេង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ១៦១ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ CHAO ZHANG ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ សម្ភារៈបាត់បង់ៈ កាបូបយួរដៃ ពណ៌ប្រផេះ ចំនួនមួយ,លិខិតឆ្លងដែនចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន១, ប្រាក់ហុងកុង ចំនួន ៣៦,០០០, ប្រាក់ចិនចំនួន ១០,០០០, ប្រាក់តៃវ៉ាន់ ចំនួន ៤,០០០, កាតATM ចំនួន ១៥, ប្រាក់ដុល្លារអាមេរិក មួយចំនួន, ទូរស័ព្ទដៃម៉ាក IPhoneX ពណ៌ ខ្មៅ ចំនួនមួយ។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោ(ឆក់សម្ភារៈប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ) ។ បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕ ប្រភពៈ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។