ឃើញបែបនេះពិតជាអាណិតខ្លាំងណាស់! មនុស្ស៥នាក់ត្រូវភ្លើងឆេះរលាកពេញខ្លួន ព្រោះតែរបូតទុយោធុងហ្គាសពេលចំអិនម្ហូប
ខេត្តស្វាយរៀង ៖ ធុងហ្គាសដាំបាយទម្ងន់ប្រមាណ១០គីឡូ បានផ្ទុះលឺសូរដូចគ្រាប់ផ្លោងបណ្តាលឲ្យឆេះរោងបាយខ្ទេច និងបង្កមានគ្រោះថ្នាក់ដល់មនុស្ស៥នាក់រងបួសធ្ងន់ស្រាល ហើយបានភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកភូមិ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ស្ថិតក្នុងនៅភូមិស្រែឬស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ករណីផ្ទុះធុងហ្គាសនេះបានបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៥នាក់ ៖ ទី១មានឈ្មោះប្រាក់ ផាត់ភេទប្រុសអាយុ៧៤ឆ្នាំមុខរបរកសិកររង របួសធ្ងន់ / ទី២មានឈ្មោះនុត ណានភេទស្រីអាយុ៤២ ឆ្នាំ រងរបួសធ្ងន់ / ទី៣ឈ្មោះនុត ស៊ីណនភេទស្រីអាយុ២៧ ឆ្នាំ រងរបួសធ្ងន់ /ទី៤មានឈ្មោះនុត នីភេទស្រីអាយុ៣០ ឆ្នាំរង របួសស្រាល /និងទី៥មានឈ្មោះសុខ ម៉ានីតភេទស្រីអាយុ៦ ឆ្នាំ របួសស្រាលដោយអ្នកទាំង៥នាក់មានទីលំនៅភូមិស្រែឬស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមប្រភពដដែលបានបន្តថា ក្នុងករណីនេះដែរក៏មាន រថយន្តពន្លត់អគី្គភ័យរបស់អធិការដ្ឋាន នគរបាលស្រុករមាសហែក មួយគ្រឿងមកអន្តរាគមន៏ជួយបាញ់ពន្លត់ប្រមាណជាង១ម៉ោងក៏គ្រប់គ្រងស្ថានការណ៏បានបទាន់ពេលវេលាមិនមានរាលដាលដល់ផ្ទះអ្នកភូមិនោះទេខណះមានកំលាំងកងរាជអាវុធហត្ថស្រុកនគរបាលស្រុករមាសហែកក៏ដូចជាអ្នកភូមិមកជួយផងដែរ។ ចំណែកជនរងគ្រោះទាំង៥នាក់ត្រូវបានសមត្ថកិច្ចដឹកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗខណះដែលមូលហេតុជាបឋមបណ្ដាលមកពីរបូតទុយោធុងហ្គាសពេលចំអិនម្ហូបហើយនាំគ្នាជួយអន្តរាគមន៏ក៏ផ្ទុះធ្វើអោយឆាបឆេះរលាករលួយពេញខ្លួនប្រាណតែម្ដង ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។