ការឈឺចាប់មួយនេះប្រៀបបីដូចកាំបិតច្រៀកបេះដូងទាំងរស់ សុំកុំខ្មាសអៀននឹងបង្ហោះរូបគូជាមួយមនុស្សដែលយើងស្រឡាញ់ ព្រោះយើងមិនអាចដឹងឡើយថានឹងមានឱកាសបានថតរូបជាមួយគ្នាទៀតឬអត់ទេ កុំចាំថ្ងៃស្អែកទើបលួងគេ ព្រោះថ្ងៃណាមួយគេអាចនឹងមិននៅឲ្យយើងលួងអស់មួយជីវិត ខឹងគ្នាហេតុអ្វីត្រូវមិននិយាយរកគ្នា? បើថ្ងៃនោះគឺជាថ្ងៃចុងក្រោយ យើងអាចនឹងមិនបាននិយាយជាមួយគេអស់មួយជីវិតផងក៏ថាបាន។ កុំដាក់ទូរសព្ទចុះពេលសង្សារនិយាយមិនទាន់ចប់ ព្រោះវាអាចជាសម្ដីចុងក្រោយរបស់គេដែលយើងអាចស្ដាប់ឮ និយាយថាស្រឡាញ់ នៅពេលដែលមនុស្សស្រឡាញ់យើងនៅរស់ កុំប្រាប់គេ នៅថ្ងៃដែលគេមានត្រឹមតែរាងកាយដែលគ្មានខ្យល់ដង្ហើម ព្រោះគេនឹងមិនអាចស្ដាប់ឮឡើយ។ ការអភ័យទោសឲ្យគ្នាមិនមែនជារឿងដែលគួរឲ្យខ្មាសនោះទេ។ រក្សាគ្នាឲ្យបានល្អមានរឿងអ្វីត្រូវចេះដោះស្រាយហើយអភ័យទោសគ្នាល្អជាងទុកគ្នាចោលព្រោះយើងមិនដឹងឡើយថាគេនឹងអាចនៅជាមួយយើងបានយូរប៉ុណ្ណា?❤ ។
ប្រភពៈ មន្ត ពន្លឺ