កញ្ញា អៀ​ ម៉េងលិ គ្រងសំលៀកបំពាក់បែបប្រពៃណី សម្រស់កាន់តែស្រស់ស្អាត អ្វីដែលកាន់តែពិសេសនោះ កញ្ញា បានប្រាប់ថា...
-

ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា អៀ ម៉េងលិ ដែលត្រូវបានគេស្គាល់ថាជាតារាមួយរូប តែងតែបង្ហាញនូវរូបសម្រស់ដ៏ស្រស់ស្អាត និង ស៊ិចស៊ីផងនោះ ខណៈពេលនេះ សម្រស់កាន់តែមានភាពទាក់ទាញជាមួយឈុតបែបប្រពៃណីកាន់តែស្រស់ស្អាតថែមទៀត។

កញ្ញា អៀ ម៉េងលិ ជាតារាស្រីម្នាក់ដែលមានទេពកោសល្យ និង សមត្ថភាពខ្ពស់ មិនថាសម្តែងលំបាកប៉ុណ្ណាក៏ ស្រស់ម្នាក់នេះសម្តែងបានយ៉ាងល្អឥតខ្ចោះដែរ។
នាពេលថ្មីៗនេះ គេសង្ខេតឃើញតារាស្រីរូបស្រស់ម្នាក់នេះ មានទំនាក់ទំនងជាមួយបុរសវ័យក្មេងម្នាក់ ដែលបុរសម្នាក់នោះត្រូវបានគេស្កាល់ថា ជានិស្សិតខ្មែររស់នៅបរទេសប្រទេសឌូបៃ​ នៅក្នុងនោះកញ្ញាក៏បានបញ្ជាក់ប្រាប់ថា "កញ្ញា និងនិស្សិតវ័យក្មេងម្នាក់នោះ កំពុងធ្វើការស្វែងយល់ចិត្តគ្នា ហើយចាស់ទុំទាំងសងខាងក៏បានដឹងរឿងនេះដែរ"។ នៅក្នុងនោះផងដែរ កញ្ញា ក៏បានបញ្ជាក់ពីទំនាក់ទំនងនាង ជាមួយនិងអតីតតារាកំប្លែងវ័យក្មេង នាយចឹម ថា "ពួកគាត់គ្រាន់តែជាមិត្តភក្តិធម្មតានិងគ្នាប៉ុណ្ណោះ"។
ដោយ៖ និមល ប្រភពរូប៖ Ear MengLik និង​ dara-news