មិនគួរអោយជឿទេ មានការណីភ្លើងឆេះព្រះវិហារមួយកន្លែង ស្ថិតក្នុងស្រុកម៉ែរិម ខេត្តឈៀងម៉ៃ តែ.....(មានវីដេអូ)
-

ប្រទេសថៃៈ មានការណីភ្លើងឆេះព្រះវិហារមួយកន្លែង ស្ថិតក្នុងស្រុកម៉ែរិម ខេត្តឈៀងម៉ៃ ប្រទេសថៃ។កាលពីពេលថ្មីៗនេះ បើតាមការរាយការណ៍ពីក្រុមប៉ូលីស នៅខេត្តឈៀងម៉ៃ ប្រទេសថៃបានអោយដឹងថាហេតុការណ៍ឆេះព្រះវិហារនេះ កើតឡើងដោយសារទុស្សេខ្សែភ្លើង ឬអាចមកពីការអុជធូប និងទានទុកចោល ទើបបណ្តាលអោយមានអគ្គីភ័យកើតឡើងដូចនេះ។ ទោះជាយ៉ាងណាពេលនេះខាងប៉ូលីសកំពុងតែពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកមូលហេតុឆេះអោយពិតប្រាកដ។

ហេតុការនេះអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៤ គ្រឿង និងប្រើពេលប្រហែល ៤០ នាទី ដើម្បីគ្រប់គ្រងស្ថានភាពភ្លើង អោយរលត់អស់ជាស្ថាពរ។ បន្ទាប់ពីខាងប៉ូលីសបានពន្លត់ភ្លើងបានសំរេចហើយ ស្រាប់តែប្រជាពលរដ្ឋ រួមទាំងពូលីសសមត្ថកិច្ចបានលាន់មាត់ថា ពិតជាពូកែសក្តិសិទ្ធិមែន ដែលព្រះពុទ្ធរូបមួយអង្គ ស្ថិតក្នុងវិហារដែលមាននៅតែរក្សាភាពដូចដើម អត់មានប្រឡាក់ និងគ្មានធំក្លិនផ្សែងភ្លើង អ្វីបន្តិចឡើយ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋ បានជឿលើព្រះពុទ្ធរូប១អង្គនោះ ពិតជាពូកែសក្តិសិទ្ធិអស្ចារ្យមែន ក្រោយពីភ្លើងឆេះហើយ ព្រះអង្គពុំមានអ្វីកើតឡើង ហើយមិនបានខូចខាតសូម្បីតែបន្តិច ទោះជានៅកប់ក្នុងភ្នក់ភ្លើង ស្ទើរពេញមួយយប់ក្តី ៕
ប្រភពៈ Cough on Camera