អ្នកគាំទ្រភ្ញាក់ព្រឺត...ដេននី ក្វាន់ ព្រលែងចិត្តសៅហ្មង តាមចាប់ក្តីស្រម៉ៃ...
-

ភ្នំពេញ៖ ក្រោយពីស្ងាត់បាត់មុខពីរង្វង់សិល្បះមួយរយៈមក តារាស្រីដ៏ស៊ិចស៊ី និងមានប្រជាប្រិយភាព តែងតែឃើញកញ្ញា​ចេញមុខតាម បណ្តាលសង្គម និង ចូលចិត្តចែករំលែកការស្រលាញ់ ជូនមនុស្សជាទីស្រលាញ់ មិនថាមនុស្សចាស់ ឬ ក្មេង ហើយត្រូវបានប្រមុខដឹកនាំជនជាតិឥស្លាមសរសើរមិនដាច់ពីមាត់ពីចិត្តសប្បុរសដែលកញ្ញាមាន។

ក្រោយពីបាត់មុខមួយរយៈពេលមក ពេលនេះស្រាប់តែ កញ្ញា ដេននី ក្វាន់ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកញ្ញា បានបង្ហោះរូបភាព និង Audio official​ របស់ផលិតកម្មថ្មីមួួយមានឈ្មោះថា CMR Production ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលផងនោះ គឺ តារាចម្រៀងជើងចាស់ លោក ហួ ឡាវី ជាតារាចម្រៀងយ៉ាងសំខាន់នៅក្នុងបទចម្រៀងមួយបទនេះទៅវិញ។
ទន្ទឹមនិងការចូលសិល្បះរបស់កញ្ញាដេននី ក្វាន់ ផងនោះ មុននឹងប៉ុន្មានថ្ងៃ កញ្ញា ក៏បានបង្ហោះសារប្លែកៗជាមួយគូរស្នេហ៍របស់កញ្ញា ថា "រាល់ថ្ងៃខ្ញុំមានសង្សារតែដូចអត់សង្សារ...ពេលខ្លះចង់ប្រើជីវិតរស់នៅម្នាក់ឯងដូចកាលពីមុនប្រហែលល្អជាងនេះ. ខ្ញុំមានសង្សារតែមិនដែលមានភាពកក់ក្តៅ ខ្វះភាពស្និទស្នាល ខ្វះការយល់ចិត្ត អារម្មណ៏បែបនេះវាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ...ពេលនេះម៉ោងនេះខ្ញុំប្រហែលត្រូវដើរផ្លូវមួយទៀតហើយព្រោះផ្លូវខ្ញុំដើររាល់ថ្ងៃនេះវាធ្វើអោយខ្ញុំហត់ចិត្តខ្លាំងណាស់ហើយក៏មិនមានក្តីសុខដែរ.!"។
ស្នេហាដែលធ្លាប់តែផ្តល់ស្នាមញញឹម និង ភាពផ្អែមល្ហែម តើពេលនេះបាត់ទៅណាហើយ? តើមាននរណាយល់ពីអារម្មណ៍មួយនេះដែរទេ ថាវាពិបាកប៉ុណ្ណានោះ? មានវីដេអូ បទចម្រៀងថ្មីរបស់លោក គ្រូ ហួ ឡាវី ដែលសំដែងដោយកញ្ញា ដេននី ក្វាន់៖ https://www.youtube.com/watch?v=3n_jbZQdfWc&feature=youtu.be ដោយ៖ និមល ប្រភពរូបៈ Denny Kwan