អានហើយស្ទើរតែស្រក់ទឹកភ្នែក.....អូនយំរាល់យប់ រាល់ថ្ងៃ ព្រោះតែអូននឹកបង ហេតុអីបងទៅចោលអូន ...
-

លោកអ្នកពិតជាបានដឹងពីដំណឹងដ៏រន្ធត់មួយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យមនុស្សប្រុស ស្រី ចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងរថយន្តមួយគ្រឿងនោះ។

ជាការពិតណាស់ ក្រោយពីបានដឹងដំណឹងថា មនុស្សជាទីស្រលាញ់បានលាចាកលោកនេះទៅ​ ដោយយើងមិនបានជួយអ្វីសោះនោះ វាពិតជារឿងមួយដែលយើងពិបាកទទួលយកណាស់ តែមិនដឹងត្រូវធ្វើយ៉ាងណានោះទេ ហើយគាត់បែរជាចាកចេញពីយើងទៅហើយនោះ មានតែបណ្តោយតាមវាសនា ព្រោះនេះគឺជាវាសនារបស់មនុស្ស។
ការស្លាប់គ្មានអ្នកម្នាក់អាចកំណត់បានទេ ហើយកាលជួបគ្នាក៏យើងមិនអាចកំណត់បានដែរ។ និយាយពីមនុស្សជាទៅស្រលាញ់ និង តែងជាធ្វើឲ្យនឹកគ្រប់ពេលនោះ គឺជាមនុស្សតែម្នាក់ ទោះបីជាគេចេញឆ្ងាយពីយើងយ៉ាងណាក៏ដោយ។
ក្រោយពីការចាកចេញរបស់បង ធ្វើឲ្យនារីម្នាក់គេងក៏សុខ ញុាំក៏មិនបាន យំស្ទើររាល់ថ្ងៃរាល់យប់ ឥតឈប់ឈរ ដោយនាងបានលើកឡើងថា "ដៃនេះលែងបានកាន់ហើយ អូននឹកបង ហេតុអី? ??វុនក្រោកមកកាន់ដៃអូនបន្តិចបានទេ? តួ ឈ្នានីស បើបងគេងអត់ក្រោកចឹង តិចអូនខឹងកូរទៅ ម្ចាស់ចិត្តអូន គិតថា គេចអូនរួចមែន? បងចូលចិត្តជិះឡានពេលយប់ បងថាត្រជាក់ស្រួលបើកមិនស្ទះ បងថាចូលចិត្តសមុទ្រ ពេលមិនសប្បាយចិត្តបងអង្គុយមិនចេះធុញទេ បងតែងតែនិយាយថា ចង់អោយបងសប្បាយចិត្ត អូនឯងត្រូវញុំបាយអោយច្រើននិងកុំឈឺ ហើយរស់នៅអោយសប្បាយ បងនិងសប្បាយចិត្ត។ បងតែងតែបង្ខំអូនញុំបាយ ពេលញុំបាយបងគំរាមបង្ខំ អោយអូនញុំអោយអស់ ពេលខ្លះអូនខឹងបង បងសុខចិត្តបើកឡានមកទាំងយប់ឡើងមកពេញ មកតាមលួងអូន ពីកំពត ពីកំពង់សោម ធ្វើដូចសុីផុយចឹង ប្រាប់ថាកុំបើកឡានលឿនពេកហើយ មនុស្សបងមាត់មិនពិរោះទេ តែចិត្តល្អ ចំពោះមនុស្សជុំខ្លួន ចូលចិត្តជួយគេ ណែនាំគេឃើញមិចថាចឹង។ នាងខ្ញុំស្គាល់គាត់ថ្ងៃទី18.06.2017? ជិតមួយឆ្នាំដែរហើយ គ្រប់រស់ជាតិ ខឹង បែកគ្នា តែខ្ញុំនិងគាត់តែបន្តចាប់ដៃគ្នាដដែរ ហើយ យប់នេះនាងខ្ញុំពិតជាសែនរន្ធត់ចិត្ត បំផុត គឺឃើញតែមុខគាត់ និងសំលេងស្រែកដាក់ខ្ញុំនៅនិងមុខឡើយ ខ្ញុំហៅគាត់ថាមេឌឺ មេប្រចន្ទ ហើយគាត់ឈ្មោះថេង ដាវុន តែគាត់ខឹងខ្ញុំហៅគាត់តួរ ឈ្លានី ព្រោះចូលចិត្តធ្វើអោយខ្ញុំនិងគាត់ខឹង ដើម្បីបានឈ្លោះគ្នា ហើយសើចរហូតពេលមុខខ្ញុំខឹង យំ ។ អូនសួរបងថា«មិចស្រលាញ់ចឹង»???? បងថាអត់បានស្រលាញ់អូនទេ តែអាណិតអូន ហើយមិនចង់អោយអូនទឹកភ្នែកទេចង់អោយសើចសប្បាយ បងស្អប់អូនបុិនកើតទុក្ខ តើខ្ញុំខុសអីបានយកគេទៅចោលខ្ញុំ?"។
ក្រៅពីការឈឺចាប់មួយនេះ តើអូនត្រូវជួបរឿងអ្វីទៀតក្រោយពេលគ្មានបងនៅក្បែរអូន? តើអូនត្រូវប្រឈមមុខនិងឧបសគ្គយ៉ាង និងតស៊ូទៅមុខយ៉ាណា ពេលគ្មានអ្នកជួយរុញអូននោះ? អ្វីៗត្រូវបងបំផ្លាញអស់ហើយ ទាំងក្តីស្រម៉ៃ និង មហិជ្ជតារបស់អូន ដែលចង់រៀបការជាមួយបងនោះ ពេលនេះវារលាយអស់ហើយ អូនគ្មានសល់អ្វី ក្រៅពីយំ ទោះជាតិនេះយើងមិនអាចជាគូរនិងគ្នា តែសូមប្រាថ្នាជាតិក្រោយ យើងជាគូរនិងគ្នា។
កញ្ញា បានរៀបរាប់បន្តទៀតថា "តួ ឈ្នានីស ជាតិនេះយើងមិនអាចជាគូរ តែសូមប្រាថ្នាជាតិក្រោយ បងអឺយអូនពិបាកនិងកាត់ចិត្តណាស់ ???ឈប់ខឹងអូនទៅបង យើងឈ្លោះគ្នាយូរពេកហើយ ក្រោកនិយាយគ្នាវិញមក លាមួយម៉ាតបានទេ ? ដាវុន បងចង់អោយអូនសប្បាយសើច បងស្អប់អូនយំណាស់ តែបងអោយអូនយំរហូតហើយដឹងទេ បងថាមិនចូលចិត្តស្រីណាថើបមុខបងទេ ចាក់ចង្កេះមួយទៀត បងអត់ចូលចិត្តទេ តែអូនចូលចិត្តថើបថ្ពាមបងថើបមុខ ថើបបងរហូតមួយជីវិត មកវិញបានទេបង?"។ "ម្ចាស់ចិត្តអូនអឺយ បងធ្វើអោយយូរីយំព្រឹកថ្ងៃយប់ រងចាំមកបែបឈឺចាប់បំផុត ចង់ទៅណានាំទៅគ្រប់កន្លែង ទោះឈ្លោះខឹងមិចក៌បងនៅតែក្បែរអូន តួ ឈ្នានីស បងទៅហើយ"។
កញ្ញា បានបន្តទៀតថា "ថ្ងៃអូនទៅកំពង់សោមចុងក្រោយ បងនាំទៅស្ពានពស់បងខំចាប់ត្រីលេងសើចផង ឌឺអូនផង ហើយនាំអូនជិះមើលជុំវិញសមុទ្រ ហើយនិយាយថាឈប់មកជួបបងទៀត នេះលើកចុងក្រោយហើយខ្ញុំនាំយើងដើរលេង ?? បងហា អូនពិតមិនដឹងគ្រប់យ៉ាងវាអោយអូនស្ដាយក្រោយមួយទង្វើរ ការកុហក មិនស្ដាប់បង បងសុំអោយធ្វើបង្ហាញការពិត តែអូននៅលាក់ បងខឹងអូនខ្លាំង រហូតមិនជួបមុខ តែក្ដីអាណិតរបស់បងលើអូនគឺមិនសាប់សូន្យ អោយតែលឺថាអូនមានបញ្ហាបងគឺមករកអូនភ្លាម បងតែងជេរស្ដីអោយ តែបងនៅតែមិនដាច់ចិត្តមួយអូន បងតែងតែនិយាយដដែររាល់ពេលខឹងអូនថា «បើចង់អោយខ្ញុំសប្បាយចិត្ត យើងថែខ្លួន យើងប្រឹងធ្វើការងារ មើលថែម៉ាកនិងកូនយើង ហើយកុំបុិនរករឿងខ្ញុំពេក ខ្ញុំនិងសប្បាយចិត្តបើយើងរឹងមាំចេះថែខ្លួន ខ្ញុំសប្បាយចិត្តហើយ» បណ្ដាំនេះ អូនចាំក្នុងចិត្តរហូត កន្លែងណាដែលអូនចង់ទៅ បងតែងនាំអូនទៅស្គាល់ ទោះរវល់ការងារ ហត់ ខឹងអូន តែបងនៅតែដឹកអូនទៅដើរលេង ហើយបងតែងតែស្រែក ខឹងអូនមិនញុំបាយ អោយអូន មិនព្រមញុំ បងថាបង្ខំផង គំរាមផង អូសជើងផង បញ្ចុះ រហូតតែអូនញុំបាយអោយអស់ មួយជីវិតហើយ អូនទើបចេះស្គាល់ការស្រលាញ់ពិត យើងឈ្លោះគ្នារហូត បងបិទលេខទូសរ្ទព័ធុញនិងអូនតេររំខាន បងblock chat fbតែបងតាមដានសកម្មភាពអូនតាមក្រោយ បងខ្លាចអូនមានរឿង កុំអោយតែថាអូនមានរឿងរឺបញ្ហាអី បងឡើងមកជួប មិនខ្វះថាឆ្ងាយ រវល់ការងារអីទេ មកដល់ជេរផង អង្វយផង គ្រប់រស់ជាតិ។ មួយឆ្នាំនេះយើងរស់នៅទំនាក់ទំនងជាសង្សារ ដែលវាមានន័យជាប្ដីប្រពន្ធ អូនសុំទោសដាវុន សូមបងទៅអោយបានសុខ បងអស់កម្មពារហើយ សូមបងកើតជាតិក្រោយ មានគ្រប់យ៉ាងដូចនេះ សូមបងបន្តភពថ្មីដែលល្អ អូននិងធ្វើបុណ្យសងបុណ្យឧទ្ទុសជូនបង យូរីស្រលាញ់បងរហូតឈប់ខឹងអូនទៅ អូនសន្យារស់នៅដូចបងចង់បាន តួ ឈ្នានីស"។
កញ្ញា បានបន្ថែមទៀតថា "ថ្ងៃនេះទី30ហើយ អូនរាប់ថ្ងៃរហូតដឹងទេ តួ ឈ្នានីស" "ជីវិតមួយដូរជីវិតមួយបានអត់?"និងភាពសោកសៅជាច្រើនទៀតដែរនាងរៀបរាប់ថា "អូនគេងហើយ គេងអោបបងដូចរាល់យប់ បើអាណិតអូនមែន?ស្រលាញ់ ចង់អោយអូនសើចសប្បាយ រឹងមាំ សូមបងទៅភពថ្មី អោយបានសុខណា My Love តួ ឈ្នានីស តែអូនវិញរស់មួយការឈឺចាប់ រស់មួយការចងចាំ រស់ទាំងវេទនា អោយបងអឺយ? អូនគេងឈឺហើយ បានអ្នកណាមើលថែអូនពេលឈឺដូចរាល់ម្ដង បងជេរ ដេញអូនលេបថ្នាំ ទៅពេទ្យ ?មនុស្សប្រុសម្នាក់នេះធ្វើអោយខ្ញុំឆ្គួតហើយ" "មកដល់កន្លែងធ្វើការ តើខ្ញុំធ្វើការទេ បើទឹកភ្នែកហូរអត់ឈប់ ដើរ ដេក អង្គុយ រស់ស្ទើរស្លាប់ នឹកណាស់ ស្រណោះ អាល័យណាស់ បងអឺយ "។ "កាបូបនេះទិញអោយបងថ្ងៃណូអែល បងខឹងអូនថាទិញធើអី ថ្លៃណាស់ មិនចូលចិត្តរបស់ថ្លៃៗទេ តែទឹកមុខបងសើចញញឹមហើយរអ៊ូទៀតថា ដាក់លុយអត់បានច្រើនទេ ចាញ់អាខ្មៅចាស់បងប្រើវិញ បងអឺយបង Buth Chinith តួ ឈ្នានីស អត់ស្រលាញ់តែរអ៊ូរហូត ហើយប្រើន្មានថ្ងៃតេរមកអូនថាអោយរឿងទិញកាបូបនិងទៀត យាយរួមរអ៊ូរហូត គឺមិនបាត់ "។
ប្រភព៖ Yuri Dano