តារាសម្ដែងជើងចាសលោក ទេព រិនដារ៉ូ បង្ហាញអារម្មណ៍រីករាយពេលបានជួប...
ណារ៉ា
-

ថ្វីត្បិតតែកំពូលតារាសម្ដែងជើងចាស់លោក ទេព រិនដារ៉ូ មានអាយុកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែបើក្រឡេកមើលសម្រស់របស់លោកវិញគឺមិនចាញ់សិល្បករក្រោយៗនោះឡើយ ។ ខ្សែភាពយន្ដរបស់តារាសម្ដែងជើងចាស់លោក ទេព រិនដារ៉ូ នៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជន ។

ដោយឡែកប៉ុន្មានម៉ោងមុននេះគណនេយ្យហ្វេសប៊ុករបស់តារាសម្ដែងរូបនេះបានបង្ហោះសារសម្ដែងនូវក្ដីរីករាយយ៉ាងខ្លាំងក្រោយពីបានជួបជុំមិត្តចាស់ៗរួមអាជីព។
លោកបានអោយដឹងថា៖ «ជួបជុំមិត្តចាស់ៗរួមអាជីពក្នុងពិធីមង្គល់ការប្អូនប្រុសនាដកាលពីល្ងាចមុិញនៅអូតែលសូហ្វីយា្នពេញ​ ពេញចិត្ត​ការរៀបចំក្រុមតន្រ្តីដែលមមានលក្ខណះខ្មែរសុទ្ធសាធ​ ភ្លេងសម័យលាយជាមួយឧបករណ៌ខ្មែរ​ មានបទចំរៀងរបៀបមហោរីលាយបញ្ចូលគ្នា​ ធ្វើអោយបរិយាកាស់សែនមនោរម្យ​ ជាមួយនិងការទទួលទានអាហារនាពេលរាត្រីយ៉ាងឆ្ងាញ់ពិសារ​ ហើយដិតជាប់ក្នុងអារម្មណ៌របស់ខ្ញុំមិនអាចបំភ្លេចបាន​ សង្ឃឹម​ថា​នឹង​មានបរិយាកាស់បែបនេះក្នុងកម្មវិធីក្រោយៗទៀត....​ សូមអរគុណចំពោះការរៀបចំនេះ​ នឹង​ម្ចាស់កម្មវិធីផងដែរ​ សូមលោក​ អ្នកមានសំណាងល្អ​ ចំរុងចំរើនតទៅ​ ជារៀងរហូត​ ....!
Last night joining wedding party at Phnom Penh hotel I was meet a lot old actor friends...! I feel great with excellent music on stage , look perfect with Khmer instrument and classic songs ... Hopefully next time I will see it again .... Wish you all good luck and good health .... thank you for the party ...» ៕