លោក ករុណា ពេជ្យ ចាំបណ្តាំបីមាត់ របស់លោកប៉ា មុនពេលដែលលោកប៉ា ....
លោក ករុណា ពេជ្យ ជាតារាចម្រៀងមួយរូប និងជាអ្នកគ្រប់គ្រងទូទៅ នៅក្នុងផលិតកម្មថោន ដែលពេលនេះ លោកហាក់មិនសូវមានពេលគ្រប់គ្រាន់ ក្នុងវិស័យសិល្បះដូចមុននោះទេ ព្រោះតែត្រូវមើលថែលោកឪពុកដែលគេងសម្រាកនៅមន្ទីរពេទ្យ។
លោកបានលើកឡើងនៅពាក្យសំដីរបស់លោកពុក បានធ្វើការចំណាំនៅក្នុងចិត្ត និងទន្ទិញជាប់ចិត្តថា "បណ្តាំដែលចេញពីមាត់របស់ ប៉ា 3 ចំនុច ដែលប៉ាផ្តាំកូនមុនពេលពីរអាទិត្យនៃការធ្លាក់ខ្លួនឈឺរបស់ប៉ា កូននឹងចងចាំ ហើយប្រឹងអនុវត្តន៏វាអោយល្អ ប្រឹងធ្វើអោយវាមានតំលៃ លុះដល់ដំណាក់កាលចុងក្រោយ.....!!!! អ្វីដែលប៉ា ផ្តាំនៅពេលនោះ កូន ខំទប់ទឹកភ្នែក មិនស្រក់ ហើយនិយាយ លួងប៉ា ថា អ្វីដែលប៉ាបារម្មណ៏នោះ សូមប៉ាកុំភយ័ ហើយនិយាយបន្លប់ប៉ា មកជាសប្បាយៗ វិញ ហើយក្នុងចិត្តឆ្ងល់ ថា ហេតុអ្វីសុខៗ ប៉ា និយាយផ្តាំចឹងជាមួយកូន......!!!! តែអ្វីៗ មិននឹកស្មានដល់ថា បន្ទាប់មកតែ 2 អាទិត្យសោះ ប៉ាទៅជាធ្លាក់ខ្លួនមានជំងឺអញ្ចឹងសោះ....??? ស្រណោះសម្តី ប៉ាផ្តាំកូនណាស់ ប៉ា.....!!!! បណ្តាំ ទាំង 3 នោះ ឥឡូវនេះកូនយកបណ្តាំ 1 ក្នុងចំណោមបណ្តាំទាំង 3 របស់ប៉ា មកខំប្រឹងធ្វើតាមសម្តីប៉ាហើយ... ហើយកូននឹងខំប្រឹងព្យាយាមធ្វើដោយឧត្តមគតិ ប្រឹងដោយគ្មានការសោកស្តាយ និង ដោយគ្មានការនឿយហត់ទេប៉ា.. ទោះបីពេលនេះប៉ា មិនទាន់ដឹងអ្វីក៏ដោយ.. ក៏កូននៅតែសង្ឃឹមថា ថ្ងៃណាមួយពេលប៉ា ដឹងខ្លួនឡើងវិញ ប៉ា នឹងញញឹម ជាមួយលទ្ធផលដែលបានផ្តាំកូន...."។ លោកបានប្រាប់ថា លោក និងព្យាយាមឲ្យដល់ទីបំផុត ហើយលោកនឹងមិនធ្វើឲ្យអ្នកមានគុណ ពិបាកចិត្តនោះទេ។ ដោយ៖ និស្ស័យ ប្រភព៖ Karona Pichtown
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។