ថៃរងគ្រោះមិនស្វាង ប្រទះឃើញត្រី Zombie នៅក្នុងទន្លេKok ខេត្តឈៀងរ៉ៃ ប្រទេសថៃ...
Heang
-

ទន្លេកុកក្នុងខេត្តឈៀងរ៉ៃ ដែលធ្លាប់ជាប្រភពទឹកដ៏សំខាន់ និងត្រីច្រើន ឥឡូវនេះជាតំបន់ដែលត្រូវព្រួយបារម្ភ ដោយ របាយការណ៍ដ៏គួរឱ្យតក់ស្លុតបង្ហាញឱ្យឃើញត្រីដែលចាប់បានក្នុងខែមេសា និងឧសភា ជាមួយនឹងដំបៅ ពេញខ្លួនដូច Zombie ដែលជាការជូនដំណឹងអំពីការបំពុលទឹកធ្ងន់ធ្ងរក្នុងតំបន់ ដែលធ្វើអោយត្រីទាំងនេះមានជំងឺដំបៅលើខ្លួនប្រាណ ។

កាលពីថ្ងៃទី 30 ខែមេសា ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Mae Fah Luang បានធ្វើតេស្តទឹកពីកន្លែងចំនួន 9តំបន់ នៅតាមដងទន្លេ ហើយបានរកឃើញកម្រិតជាតិអាសេនិចរហូតដល់ 19 ដង លើសពីស្តង់ដារសុវត្ថិភាព ដោយមានការបំពុលខ្ពស់បំផុតនៅ តំបន់ត្រីកោណមាស ក្នុងស្រុកឈៀងសាន។

ក្រោយ​ពី​មាន​បញ្ហា​នេះ មន្ត្រី​ទាំង​ខេត្ត​ឈៀងម៉ៃ និង​ខេត្ត​ឈៀងរ៉ៃ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចៀសវាង​ប្រើប្រាស់​ទឹក​ពី​ទន្លេ កាលពីថ្ងៃទី 3 ខែឧសភា អភិបាលខេត្តឈៀងរ៉ៃបានចេញការព្រមានជាបន្ទាន់មួយ បន្ទាប់ពីទឹកនៅក្នុងទន្លេកុកប្រែជាខ្មៅខុសពីធម្មតា ។ 2ថ្ងៃ​ក្រោយ​មក អ្នក​ស្រុក បាន​រាយការណ៍​ថា ឈឺ​ភ្នែក និង​ហើម បន្ទាប់​ពី​ចូល​ប្រឡាយ​ដែល​ជាប់​នឹង​ទន្លេ។

កាល​ពី​ថ្ងៃ អង្គារ៏ គេបាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ​បើក​ការ​ចរចា​បួន​ភាគី​ជា​បន្ទាន់​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា ក្រុម​ជនជាតិ​ភាគតិច​សាន និង​ប្រទេស​ចិន។ ពួកគេជឿថា ប្រតិបត្តិការរុករករ៉ែនៅមីយ៉ាន់ម៉ា គឺជាប្រភពចម្បងនៃការបំពុលនេះ។ សមាគមក៏បានស្នើនូវសកម្មភាពជាក់ស្តែងចំនួន7 រួមទាំងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន មជ្ឈមណ្ឌលធ្វើតេស្តទឹករហ័ស និងតម្លាភាពទិន្នន័យសាធារណៈ។ Source : the nation / Aplus Tripz