អតីតកីឡាករ ជា ស្រួច ចូលបំភ្លឺ ក្នុងករណី ប្អូនប្រុស តារាសម្តែង សាន សុម៉ាលី រងរបួស និងបាក់...
រឿងរ៉ាងរបស់អតីតកីឡាករប្រដាល់ ជា ស្រួច និងតារាសម្តែង សាន សុម៉ាលី បានក្លាយជារឿងដ៏ក្តៅកកុកមួយ ដែលពាក់ព័ន្ធនឹងករណីប្អូនប្រុសតារាស្រីរូបនេះបានរងរបួសពេញខ្លួន និងបាក់ភ្លៅម្ខាង ជាហេតុធ្វើឲ្យតារាស្រីរូបនេះមិនអស់ចិត្ត ព្រមទាំងបានប្តឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៏ទៀតផង។
នៅក្នុងគណនីហ្វេសប៊ុករបស់អតីតកីឡាករប្រដាល់ ជា ស្រួច បានលើកឡើងថា "ស្អែកត្រូវជាថ្ងៃពុធជាថ្ងៃដែលខ្ញុំត្រូវធ្វ៍ដំណើទៅអូស្មាច់ដើម្បីបំភ្លឹរឿងរ៉ាវជាមួយសាន សុម៉ាលីចោតប្រកាន់បំពានមិនកាពីតប៉ះពាល់និងកិត្តិយស"។ យ៉ាងណាមិញ នាពេលកន្លងមកក្រុមគ្រួសាររបស់អ្នកទាំងពីរ ក៏ធ្លាប់មានទំនាក់ទំនងជាមួយគ្នា អស់រយៈពេលជាយូរមកហើយ ស្រាប់តែពេលនេះលោក ជា ស្រួច ក៏បានលើកឡើងទៀតថា "ខ្ញុំលេងស្គាល់និងរាប់អានតទៅទៀតហើយ"។ ប្រភព៖ ខ្ញុំជាស្រួច ត្រូវតែមានសង្ឃឹមឡើងវិញ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។