អីយ៉ាស់ ស្ងាត់ៗ! លោក ប៉ាវ ផ្លយ ម្ចាស់បទ «អតីត« មកជួបជាមួយតារាកំប្លែងដ៏ល្បីប្រចាំប្រទេសថៃ គឺលោក គូទី…
សីហា
-

ប្រសិន​បើ​និយាយ​​ពី​​បទ​"អតីត" ប្រិយមិត្ត​ប្រហែល​ជា​ស្គាល់ លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ តារា​ចម្រៀង​​ខ្មែរ​កាត់​ថៃ​ជាក់​ជា​មិន​ខាន ប៉ុន្តែ​ប្រសិន​បើ​និយាយ​ពី​​ខ្សែ​ជីវិត​ពិត​​វិញ ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ស្គាល់​ឡើយ។ ប៉ាវផ្លយ គឺ​អតីត​ក្មេង​​​ធ្លាប់​រង​អំពើ​ហិង្សា​​យ៉ាង​ធ្ងន់ធ្ងរ​ពីសំណាក់​ឪពុក​ចុង​របស់​ខ្លួន​។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក ប៉ាវ ផ្លយ បានជួបពិភាក្សាគ្នាជាមួយនឹងតារាកំប្លែងដ៍ល្បីប្រចាំប្រទេសថៃ ហើយប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ហើយតាមរយៈខ្សែភាពយន្តថៃគឺ លោកគូទី ។
ទាក់ទងនឹងការជួបនេះ ក្នុងគោលបំណងសំណះសំណាលសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលពេលកន្លងមកដែលលោកធ្លាប់ជាមិត្តភក្កិនឹងគ្នាកាលពេលលោកប៉ាវផ្លយធ្លាប់រស់នៅក្នុងប្រទេសថៃនោះ ។
ជាមួយគ្នានេះដែរ តារាកំប្លែងថៃ លោកគូទី បានសរសើរលោកប៉ាវផ្លយថា ចម្រៀងរបស់លោកម្ចាស់បទ អតីត ច្រៀងពិតជាពីរោះ និងមានការគាំទ្រខ្លាំង ហើយមួយទៀតកាន់តែមានស្គាល់លោកប៉ាវផ្លយកាន់តែច្រើនទៀតពីសំណាកយុវជនថៃនៅពេលលោកបានលើកយកបទ ខាំផែងមកច្រៀង Cover ឡើងវិញ។
គួរំលឹកផងដែរថា៖ ខ្សែ​​​ជីវិត​ពិត លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ ប៉ាវផ្លយ ​កើត​នៅ​ថ្ងៃ ទី៩ តុលា ឆ្នាំ ១៩៨០ ក្នុង​ខេត្តឈៀងម៉ៃ ប្រទេស​ថៃ ដែល​ឪពុក​ជា​ជន​ជាតិ​ថៃ​កាត់​ចិន ​ហើយ​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ។ ម្ដាយ​របស់​លោកមានស្វាមី​២​នាក់ ហើយ​លោក​គឺ​កូន​ដើម​​តែម្នាក់​គត់ យក​ស្វាមី​ក្រោយ ម្តាយ​របស់​លោក​មាន​កូន​៤នាក់​ស្រី​ទាំង​អស់។
ប៉ាវផ្លយ បាន​បន្ត​ឲ្យ​ដឹង​ថា ​លោក​​មិន​​ចាំ​មុខ​ឪពុក​បង្កើត​របស់​ខ្លួន​ឡើយ ​ព្រោះ​​បាន​បែក​គ្នា​តាំង​ពី​លោកអាយុ​៨ឆ្នាំ​មក​ម្ល៉េះ។ "ម៉ាក់​ខ្ញុំ​ប្រាប់​ថា ឪពុក​ខ្ញុំ​ជា​អ្នក​លក់​ខោអាវ ហើយ​​ម៉ាក់​អ្នក​លក់​ម្ហូប តែ​យើង​​បែក​គ្នា​តាំង​ពី​ខ្ញុំ​អាយុ​៨ឆ្នាំ​មក​ម្ល៉េះ មិន​ដឹង​ថា​គាត់​នៅ​រស់​ ឬ​ស្លាប់​ទេ ខ្ញុំ​គិត​ថា​ខ្ញុំ​អត់​មាន​ប៉ា​ទេ គឺ​មាន​តែ​ម៉ាក់ប៉ុណ្ណោះ ម៉ាក់​ខ្ញុំ​មាន​ប្ដី​១ទៀត គាត់​អត់​ល្អ​ទេ​ ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ណាស់" ម្ចាស់​បទ​"អតីត​" លើក​ឡើង។
ក្រោយ​ពី​ម្ដាយ មាន​ស្វាមី​ក្រោយ​មួយទៀត ក្រុម​គ្រួសារ ប៉ាវផ្លយ ឈប់​បន្ត​រស់​នៅ​​ប្រទេស​ថៃ ហើយ​បាន​មក​រស់​នៅ ខេត្តកណ្ដាល ដែល​ជា​ស្រុក​កំណើត​ខាង​ឪពុក។ ការ​រស់​នៅ​ជា​មួយ​ឪពុក​ចុង មិន​មែន​ជា​រឿង​ងាយ​ស្រួល​​​នោះ​ទេ លោក​ត្រូវ​ឪពុក​ចុង​ធ្វើ​បាប យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​ការ​សិក្សា​វិញ លោក​បាន​រៀន​ត្រឹម​ថ្នាក់​ទី៩​ប៉ុណ្ណោះ។ "ប៉ា​ខ្ញុំ​ធ្វើ​បាប​​ខ្លាំង​ណាស់​ ខ្ញុំ​កូន​ចុង​អ៊ីចឹង ឲ្យ​តែ​ស្រវឹង​គាត់​​ដឹង​តែវ៉ៃ​ឲ្យ​ដើរ​លើ​រងើកភ្លើង​ក៏​មាន យក​​ដង្កាប់​​មក​មួល​ភ្លៅ​ក៏​មាន យក​ពូថៅ​មក​វៃ​ស្មង​ជើង​ក៏​មាន។ មិន​ត្រឹម​វ៉ៃ​ខ្ញុំទេ សូប្បី​តែ​កូន​ស្រី​គាត់ និង​ម្តាយខ្ញុំក៏​គាត់​វាយដែរ ខ្ញុំ​ចេញ​​ពី​ផ្ទះ​នៅ​អាយុ​១៩ឆ្នាំ មក​នៅ​វត្ត​បួស​តែ​ម្ដង"។ ប៉ាវផ្លយ ថ្លែង​ទាំង​មុខ​ស្ងួត។
ប៉ាវផ្លយ ធ្លាប់​បួស​​នៅ​វត្ត​មួយ​ក្នុង​ខេត្ត សៀមរាប និង​បន្ត​ការ​សិក្សា​​ផ្នែក​​​ភាសា​បាលី នៅ​ប្រទេស​ថៃ ជា​មួយ​គ្នា​នោះ​លោក​ក៏​​ធ្លាប់​ធ្វើ​ជា​ចៅអធិការ​វត្ត​​​មួយ​ក្នុង​ខេត្តបាត់ដំបង​ថែម​ទៀត​ផង។ លោក​បួស​បាន​ប្រហែល​៣ព្រះវង្សា​ក៏​សឹក​​វិញ ហើយ​​បន្ត​រក​​ការងារ​​​ធ្វើ​នៅ​​ប្រទេស​កម្ពុជា ប៉ុន្តែ​ដោយ​ការងារ​​មិន​សូវ​ល្អ លោក​ក៏​វិល​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​ទៅ។