នៅក្នុងឃ្លីបវីដេអូមួយ ដែលធ្វើឲ្យអ្នកទស្សនាហើយ ហួសចិត្តនិងម្ចាស់រថយន្តម៉ាក កាមរីឆ្លាម ហានបើកបំពានផ្លូវរថភ្លើងដែលកំពុងធ្វើដំណើរមក ទាំងដឹងថាផ្លូវមួយនេះគេបានបិទបែបនេះ។ កាលពីពេលកន្លងមកយើងក៏បានសង្កេតឃើញមានករណីរថយន្តនិងរថភ្លើងបុកគ្នា យ៉ាងសាហាវព្រៃផ្សៃ តែជាហេតុសំណាងល្អើហើយដែល មិនមានអ្នករងរបួសនោះ។ ពេលនេះ មានរថយន្តមួយគ្រឿងទៀតហើយ ដែលជិះបំពានដោយមិនខ្លាចគ្រោះថ្នាក់អ្វីសោះ ដោយវីដេអូមួយនេះត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ថតបានដោយជនជាតិអាល្លឺម៉ង់ម្នាក់ ឈ្មោះ Torsten Schubert ដោយនិយាយថា " នៅប្រទេសកម្ពុជា មានពេលខ្លះអ្នកបើកបរគឺជាមនុស្សឆ្កួតតែម្ដង ខ្ញុំនិយាយនេះ មិនមែនមានន័យថាអ្នកបើកបរទាំងអស់សុទ្ធតែឆ្កួតនោះទេ.... អ្នកអាចឃើញករណីដូចគ្នានេះនៅប្រទេសផ្សេងៗដែរ " ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក Vannak Pheng។ លោកក៏បានបន្ថែមទៀតថា "ខ្ញុំមានអារម្មណ៍ថាខ្មាស់ជនបរទេសណាស់ដែលអ្នកបើកបរយើងមួយចំនួនឆ្កូតកែលែងឡើងបែបនេះ ។ សន្តិសុខដាក់បារ៉ាស់ហើយ នៅតែបំពានទាំងកម្រោលទៀត "។ ហេតុអ្វីក៏អ្នកបើកបររថយន្តឆ្លាមឈាមថោកបែបនេះ ?
ប្រភព៖ Vannak Pheng