ក្នុងថ្ងៃពិសេស អ្នកនាង សុគន្ធ និសា ទទួលរបស់ល្អមួយនៅក្នុងជីវិត នោះគឺ...
ភ្នំពេញ៖ ចាប់តាំងពីថ្ងៃម្សិលមិញមករហូតដល់ថ្ងៃនេះ មានអ្នកសិល្បះនិងអ្នកគាំទ្រជាច្រើន បានផ្ងើរសារជូនពរ អ្នកនាង សុគន្ធ និសា ក្នុងថ្ងៃពិសេសរបស់អ្នកនាង ដែលមួយឆ្នាំមានតែម្តងប៉ុណ្ណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងថ្ងៃខួបកំណើតឆ្នាំនេះ អ្នកនាង សុគន្ធ និសា បានទទួលសារ និង នំខួបកំណើតពីស្វាមីរបស់ខ្លួនផងដែរ។ ជាមួយនឹងពាក្យជូនពរពីមនុស្សជាទីស្រលាញ់ និងមិត្តរួមអាជីពផងនោះ ធ្វើឲ្យអ្នកនាងមានសេចក្តីសុខ និងស្នាមញញឹមយ៉ាងរីករាយ ពិសេសបានមនុស្សជាទីស្រលាញ់ផ្តល់តំលៃ និងស្នាមញញឹមយ៉ាងស្រស់មកកាន់ខ្លួន។ បើនិយាយទៅគ្មានអ្វីដែលមានក្តីសុខស្មើរនឹង ឃើញមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខនោះ មែនអត់??? ប្រភព៖ Sokun Nisa
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។