បាត់មុខពីសិល្បះជាយូរ ស្ងាត់ៗ លោក លាន អាហ្វ្រីលគីនីន បានធ្វើរឿងមួយ ជូនលោកយាយលោកតា ដែលទីទាល់ក្រ...
-

អតីតតារាចម្រៀង លោក លាន អាហ្វ្រីលគីនីន ហាក់ដូចជាស្ងប់ស្ងាត់ពីសង្គមសិល្បះ តែបែរជាគេសង្កេតឃើញរូបលោក ជួយដល់ជនទីទាល់ក្រ។

នៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់បានធ្វើការបង្ហោះរូបលោកជាមួយនឹង ពាក្យពេចន៍ថា "អរគុណខ្លាំងណាស់ដែរបងប្រុស លាន អាហ្វ្រីលគីនីន បានអញ្ជើញមកមើលយាយតានៅភូមិព្រៃតាកែ សង្កាតបឹងធំ គាត់បានជូនថវិកាបន្តិចបន្តូចទៅតាមលទ្ធភាព និងទទួលទិញស្លឹកត្នោតដែរយាយតាដេររួច ដើម្បីជួយលើកកម្ពស់ជីវភាពយាយតាឲ្យប្រសើរឡើងជាងនេះ"។
អ្នកគាំទ្រជាច្រើនបានជូនពររូបលោក និងក្រុមគ្រួសារ ឲ្យជូបតែសំណាងល្អ និងចម្រុងចំរើន ព្រមទាំងមានសុខភាពល្អទៀតផង។
ប្រភព៖ Kim Hak