ស្រី​ស្អាត​សិច​ស៊ី អៀ ម៊េ​ង​លិ ក្រោយបែកបាក់ស្នេហ៍ជាមួយនាយ ចឺម ប៉ះគូស្នេហ៍ថ្មីថតរូបបឺតមាត់គ្នា និងបោះពាក្យសំដីផ្អែមល្ហែមថា...
សីហា
-

កន្លងមក​ធ្លាប់មាន​ព័ត៌មាន​ថា អៀ ម៉េង​លិ ជា​គូស្នេហ៍​របស់​តារាចម្រៀង និង កំប្លែង នាយ​ចឺម តែ​ក្រោយមក​អ្នក​ទាំងពីរ​ក៏​បែក​គ្នា​ ហើយពេលនេះ អៀ ម៉េង​លិ ក៏​រកបាន​អ្នក​ស្អំ​បេះដូង​ថ្មី​ម្នាក់។ អៀ ម៉េង​លិ ត្រូវបាន​គេ​ចាប់អារម្មណ៍​ថា ​ជា​តារា​សម្តែង​វ័យក្មេង ដែលមាន​រូបសម្រស់​ស្អាត​ និង​និយម​ការតុបតែង​ខ្លួន​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង​ដោយ​មិន​ខ្វល់​ពី​ការ​រិៈ​គន់​ឡើយ។ តែយ៉ាងណាស្នាដៃក្នុងការសម្តែងរបស់នាងមិនទាន់មានច្រើនប៉ុន្មានឡើយ ។

តែថ្មីៗ​នេះ អៀ ម៉េង​លិ​ ​តែង​បណ្តើរ​បុរស​សង្ហា​ម្នាក់​ទៅណា​មក​ណា​ជាមួយ ហើយថែមទាំង​បាន​បង្ហាញរូបថត​បឺត​មាត់​ជាមួយ​បុរស​រូបនោះ​ទៀតផង ។ អៀ ម៉េង​លិ បាន​បង្ហោះ​សារ​ដែលមាន​អត្ថន័យ​ថា «​មនុស្ស​ប្រុស​ដែល​ល្អ​សម្រាប់​ខ្ញុំ​អរគុណ​ដែល​បង​យល់​អារម្មណ៍​អូន មិន​ងាយ​រកបាន​មនុស្ស​ប្រុស​ដែល​យល់​អារម្មណ៍​មនុស្ស​ស្រី​ទេ​» ។ មាន​បុរស​មិនតិច​ទេ​ដែល​ច្រណែន​និង​គូស្នេហ៍​របស់ អៀ ម៉េង​លិ ។ តែ​ក៏មាន​ការសរសើរ​ថា អៀ ម៉េង​លិ ពូកែ​រក​គូស្នេហ៍​ណាស់នៅ​ក្មេង​រូប​សង្ហា​មិន​ចាញ់​តារា​ប៉ុន្មាន​ឡើយ ។
អៀ ម៉េងលិ ហៅអាម៉ី បានប្រាប់ថា កំលោះវ័យក្មេងរូបនេះ ឃើញក្មេងមែនតែអាយុបងនាង២ឆ្នាំ ដែលបានសាងស្នេហាជាគូស្នេហ៍ជាមួយនាងជាង១ឆ្នាំមកហើយ។ គាត់ជានិស្សិតមកពីបទេសជាកូនខ្មែរយើងដែរ ហើយឧស្សាហ៍មកស្រុកខ្មែរពេលសម្រាកពីការសិក្សា។ អាម៉ីបន្តថាអត់ទាន់ដឹងថា ដឹកដៃគ្នាចូលរោងការក្រាបសំពះផ្ទឹមមេបាពេលណានៅឡើយ ព្រោះយើងទាំង២ក្មេងពេលចាំចាស់ជាងនេះបន្តិច ណាមួយចង់រកលុយទុកដាក់សិន ទើបងាយស្រួលគិតរឿងអនាគត។ អ្វីដែលសំខាន់ភាពផ្អែមល្ហែមនេះ ក៏មានការទទួលស្គាល់ពីចាស់ទុំសងខាងដែរ៕