មិចចឹង... អាការៈកាន់តែតានតឹង បញ្ញា សិទ្ធិ ដាច់ចិត្តត្រូវតែលក់ ដើម្បីអ្នកមានគុណ ព្រោះតែគាត់មាន...
ភ្នំពេញ៖ តារាចម្រៀងនិងសម្តែង បញ្ញា សិទ្ធិ អ្នកម្តាយជាទីស្រលាញ់បានធ្លាក់ខ្លួនឈឺជាច្រើនខែ តែមិនត្រូវបានលោកកូនប្រុសបង្ហើបឲ្យអ្នកណាដឹងទេ ចេះតែសំងំព្យាបាលនៅមន្ទីរពេទ្យស្រុកខ្មែរ លុះជំងឺកាន់តែធ្ងន់ទំនងមិនអាចព្យាបាលបាន កូនប្រុសរូបសង្ហា បញ្ញា សិទ្ធិ បានបញ្ជូនម្តាយទៅសង្គ្រោះនៅមន្ទីរពេទ្យសុរិន្ទប្រទេសថៃ។
យ៉ាងណាមិញ មកដល់ពេលនេះស្ថានភាពជំងឺម្តាយ បញ្ញា សិទ្ធិ មិនទាន់ធូរស្រាលនៅឡើយ ហើយលុយកាក់ត្រូវបានលោកបញ្ជាក់ថា «ខ្វះខាត»។ អញ្ចឹងហើយបានជាលោកដាច់ចិត្តបង្ហោះរូបម្តាយឈឺ និងទទូចសុំជំនួយពីសប្បុរសជនថា «សូមបងប្អូនជួយខ្ញុំបន្តិចក៏បានដែរ ខ្ញុំមិនចង់លក់ឡាន»។ ទន្ទឹមនឹងសំណើរសុំជំនួញរបស់លោក បញ្ញា សិទ្ធិ មជ្ឈដ្ឋានទូទៅឆ្ងល់ថា «តើម្តាយរបស់លោកមានជំងឺអ្វី?» មិនបង្អង់យូរលោក បញ្ញា សិទ្ធិ តបភ្លាមៗថា «ម្តាយខ្ញុំមានជំងឺលើសឈាម ទឹកនោមប្រៃ លើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង»។ ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។