យុវវ័យអាយុ១៧ឆ្នាំ លួងក្មេងស្រីអាយុ១៤ឆ្នាំ រត់តាមខ្លួនចេញពីផ្ទះ សំងំដេកអោបគ្នាក្នុងផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ចវាយខ្នោះជាប់...
-

រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទ​លួងលោម​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ឲ្យ​រត់​ចេញពីផ្ទះ​បាត់អស់​៩​ថ្ងៃ​ទៅ​ដេក​ផ្ទះសំណាក់​ជាមួយ​គ្នា ដែលហេតុការណ៍នេះស្ថិតនៅ​ចំណុច​ផ្ទះសំណាក់​ថៃ​នួន ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន។

​ជនសង្ស័យ​ឈ្មោះ​ឈុំ ភក្តី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩។
បើតាមប្រភពពីម្តាយនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនស្រីគាត់បានរត់ចេញពីផ្ទះអស់រយៈពេល៩ថ្ងៃមកហើយ ជាមួយសង្សារនិង មិត្តភក្តិរបស់គេនោះ រាល់ថ្ងៃ​គាត់​ដើរ​រក​កូនស្រី​តាម​ក្លិប​ជាមួយ​ប្អូន​ប្រុស លុះ​នៅ​ថ្ងៃ​កើតហេតុ​គាត់​ប្រើ​ប្អូនប្រុស​​ទូរស័ព្ទ​ទៅ​កូនស្រី​ដោយ​និយាយ​ថា គាត់​ពិបាកចិត្ត​ចង់​ចេញ​ក្រៅ​ដើរ​លេង ទើប​កូនស្រី​គាត់​ជិះ​ម៉ូតូ​របស់​ជន​សង្ស័យ​​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1GY-5983 មក​យក​គាត់។ ក្រោយមក​គាត់​ក៏​តាមដាន​កូនស្រី​ដល់​ផ្ទះសំណាក់ ស្រាប់តែ​ឃើញ​កូនស្រី​នៅ​ជាមួយ​យុវជន​ខាងលើ​តែ​ពីរ​នាក់ ក៏​ចាប់​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសួរនាំ និងបញ្ជូនខ្លួនទៅកាន់តុលាការ តាមពាក្យបណ្តឹងរបស់ម្តាយខាងស្រី៕ ដោយ៖ វិសុទ្ធ