លោកអភិបាលខេត្តក្រចេះ ចុះទៅសួរសុខ និងផ្តល់ថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលបានពុលទឹកអូនោះ ក្នុងម្នាក់ទទួលបាន...
ក្រចេះ៖ ប្រជាពលរដ្ឋពុលទឹកដល់ទៅ ២៨នាក់ ដោយជនរងគ្រោះមានអារៈយ៉ាងធ្ងន់ធ្ងរមួយចំនួនត្រូវបានបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញ។ រីឯជនរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតគឺមានចំនួន ៥នាក់ដដែល។
នៅក្នុងនោះ លោកអភិបាលខេត្តក្រចេះ វ៉ា ថន ដែលបានចុះទៅសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យ ជនរងគ្រោះទាំង២៨នាក់បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យអស់ហើយ ហើយក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងជនរងគ្រោះមួយចំនួនមានអាការៈធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញផងដែរ។ បើតាមលោក វ៉ា ថន គេមិនទាន់អាចកំណត់នូវមូលហេតុនាំឲ្យមានការពុលនេះនៅឡើយទេ តែមានការសង្ស័យថា ពលរដ្ឋរងគ្រោះបានផឹកទឹកមានជាតិពុល។ លោកអភិបាលខេត្តពន្យល់ថា ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ គឺភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនផឹកទឹកអូរ លុះពេលមានភ្លៀងថ្នាំពុលបាញ់ស្មៅបានហូរចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង។ ជាមួយនឹងការចុះទៅសួរសុខទុក្ខដល់មន្ទីរពេទ្យនោះ លោកអភិបាលខេត្តក្រចេះ ក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងម្នាក់ៗ ២៥ម៉ឺនរៀលផងដែរ៕ ដោយ៖ នេត្រា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។