បុរសម្នាក់ចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ រហូតមានផ្ទៃ ទើបបែកការ ដោយសារតែ...
កោះកុង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលបំពានផ្លូវភេទជាមួយក្មេងស្រីអនិតិជនបានសម្រេចរហូតដល់ទៅបីដង ធ្វើឲ្យក្មេងស្រីមានផ្ទៃពោះហើយទើបបែកការ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០១៨។
ជនសង្ស័យមានឈ្មោះ ចាន់ វណ្ណី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើសំណង់ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ហ អ អាយុ ១៣ ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នា។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យនឹងជនរងគ្រោះមានផ្ទះនៅជិតគ្នា ហើយជនសង្ស័យបានចាប់ក្មេងរំលោភសេពសន្ថវៈនៅលើផ្ទះពេលក្នុងផ្ទះមានសភាពស្ងាត់គ្មានមនុស្សចាស់នៅ ព្រោះពេលព្រឹកឡើងឪពុកទៅចាំចំការឲ្យ គេរីឯម្តាយទៅធ្វើការជាកម្មកររោងចក្រ ទុកឲ្យកូននៅផ្ទះតែ២ នាក់បងប្អូនគឺជនរងគ្រោះ និងប្អូនស្រីតូចមួយ ស្រាប់តែថ្ងៃមួយជនសង្ស័យបានធ្វើសកម្មភាព នៅពេលថ្ងៃ ខណៈពេលមនុស្សចាស់ចេញទៅប្រកបមុខរបរអស់ ជនសង្ស័យដើរទៅផ្ទះជនរងគ្រោះដោយយកទូរស័ព្ទទៅសាកថ្ម ហើយនៅពេលឃើញឱកាសល្អជនសង្ស័យក៏ឲ្យលុយក្មេងស្រី ដែលជាប្អូននោះ ទៅទិញបារីឲ្យ បន្ទាប់មកក៏ធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈបានសម្រេចតែម្តង។ ក្រោយពីបានសម្រេចហើយជនសង្ស័យបានឲ្យលុយ និងគំរាមជនរងគ្រោះមិនឲ្យនិយាយប្រាប់ឪពុកម្តាយ។ ដោយមានការសង្កេតពីឪពុកម្តាយរាល់ថ្ងៃដោយមានការសង្ស័យអាការៈចំឡែកទៅលើជនរងគ្រោះមានផ្ទៃពោះបានឪពុក ម្តាយជនរងគ្រោះសង្ស័យសួរនាំទើបដឹងបានមកដាក់ពាក្យបណ្តឹងរាយការណ៌ដល់សមត្ថកិច្ច ៕ ដោយ៖ នេត្រា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។