ឆ្លងខ្សែភ្លើង ឆេះរថយន្ដទំនើបម៉ាកMercedes ខណៈដែរអ្នកបើកបរ និងអ្នកដំណើរបើកទ្វាចុះស្ទើតែមិនទាន់
-

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន រួមទាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យមកត្រៀមបាញ់ពន្លត់រថយន្ដសេរីទំនើបម៉ាកMercedes មួយគ្រឿង ដែលបានឆ្លងចរន្ដអគ្គីសនីហុយចេញជាផ្សែង ខណៈពេលកំពុងតែធ្វើដំណើរតាមដងផ្លូវ ហើយធ្វើឲ្យអ្នកបើកបរនិងអ្នកដំណើរបើកទ្វារថយន្តចុះស្ទើតែមិនទាន់ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានបង្កកើតឡើងនៅវេលាម៉ោង២១ និង៤៥នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នៅជិតស្តុបអូឡាំពិច តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រថយន្ដស៊េរីទំនើបដែលបានឆ្លងចរន្តអគ្គីសនីនោះម៉ាកMercedes ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BA-0207 ។
តាមសម្ដីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ និងបានជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ករណីខាងលើនេះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺរថយន្ដខាងលើនេះ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ក្នុងល្បឿនធម្មតា តែពេលមកដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងចរន្តអគ្គីសនីហុយផ្សែងចេញពីក្នុងរថយន្តយ៉ាងខ្លាំង ធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរក្នុងរថយន្តខាងលើ នាំគ្នាចេញពីរថយន្ដយ៉ាងលឿន ។ ប្រជាពលរដ្ឋបានបន្តថា ភ្លាមៗនោះ ពួកគាត់ខ្លាចមានបញ្ហាកាន់តែខ្លាំង ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យម្នាក់១ ម្នាក់១ មកបាញ់ពន្លត់ រួមទាំងរាយការណ៍ជូនសមត្ថកិច្ចឲ្យចេញរថយន្ដពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ផងដែរ ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងបានមកដល់ តែមិនបានបាញ់ទឹកនោះទេ ព្រោះក្នុងអំឡុងពេលមកដល់ ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់រថយន្ត បានប្រើបំពង់ពន្លត់អគ្គិភ័យ បាញ់រលត់ទៅវិញហើយ ដោយរងការខូចខាតគ្រឿងក្នុងរថយន្តបន្តិចបន្ទួចតែប៉ុណ្ណោះ ។
ក្រោយមក ម្ចាស់រថយន្ដបានទំនាក់ទំនងទៅរថយន្ដស្ទួច ឲ្យមកស្ទួចរថយន្ដរបស់ខ្លួន យកទៅជួសជុលដោយខ្លួនឯង៕
ដោយៈ ភារ៉ា