នារីរូបស្រស់ម្នាក់ត្រូវបានជនសង្ស័យមួយក្រុមវ៉ៃប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅខណ្ឌសែនសុខ
-

ភ្នំពេញ៖ នារីម្នាក់ត្រូវបានក្រុមជនសង្ស័យវ៉ៃប្លន់យកម៉ូតូហុងដាបុីតមួយគ្រឿងបានសម្រេច កាលវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ សុិន សុភ័ណ្ឌ ភេទ ស្រីអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅជាមួយបងសង្កាត់ភ្នំពេញថ្មី មានស្រុកកំណើតនៅក្រុងព្រះសីហនុ ។ តាមសម្តីស្រីម្នាក់ត្រូវជាមិត្តភ័ក្ខ្រនារីរងគ្រោះបានប្រាប់ឲ្យដឹងថាមុនដំបូងពួកគាត់ទាំង២នាក់បានជិៈម៉ូតូម៉ាក ហុងដាបុិត ពណ៌ក្រហម មានស្លាកលេខ ភ្នំពេញ 1GD-4664ទៅលេងកោះពេជ្រលុះជិតភ្លឺក៏ត្រឡប់មកវិញដោយនារីរងគ្រោះជិៈតែម្នាក់ឯង ចំណែករូបគាត់ជិៈជាមួយសង្សារ។ ខណៈមកដល់ចំណុចកន្លែងកើតហេតុខាងលើស្រាប់តែលិចមុខជនសង្ស័យមួយក្រុមជិៈម៉ូតូ២គ្រឿងមួយម៉ាកស្គុតពី មួយទៀត ម៉ាកហុងដាទ្រីម១២៥មិនចាំស្លាកលេខ ទាំងអស់មកពីក្រោយគៀរឲ្យឈប់ហើយបានវ៉ៃទៅនារីរងគ្រោះ ដណ្តើមយកម៉ូតូជិៈចេញត្រឡប់ក្រោយទឹសដៅពីលិចទៅកើតបាត់ស្រមោល។ នារីរងគ្រោះក៏ឡើងជិៈម៉ូតូជាមួយមិត្តភ័ក្ខ្រដេញតាមក្រោយមកដល់ផ្លូវ៥៩៨ជិតត្រឡោកបែកក៏ជួបយុវជន២នាក់ជិៈម៉ូតូហុងដាទ្រីម១២៥ស៊េរី ០១៨មានការសង្ស័យក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ក្រោយមកសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុក៏នាំខ្លួនជនសង្ស័យទាំង២នាក់និងនារីរងគ្រោះទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងឃាត់ខ្លួនបណ្តោះអាស័ន្នចំណែកនារី រងគ្រោះបានដាក់ពាក្យបណ្តឹងហើយឲ្យត្រឡប់ទៅផ្ទះវិញ៕ ដោយ៖ ភារ៉ា