ទំនើបដែរតើស ទាស់តែអស់ល័ក្ខបន្តិចទេ ! ជិះម៉ូតូធំឌុបគ្នាធ្វើសកម្មភាពលួចកាច់ .ក ម៉ូតូគេ ត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យប៉ូលីស
ស៊ីថា
- 865

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនអោយសមត្ថកិច្ច ក្រោយពេល ក្រោយពីប៉ុនប៉ងកាច់សោ.កម៉ូតូពលរដ្ឋតែមិនបានសម្រេច រួមជាមួយម៉ូតូធន់ធំ ម៉ាកFZមួយគ្រឿងដែលជាមធ្យោបាយធ្វើសកម្មភាព ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ រកឃើញទាំងឧបករណ៍កាច់សោទៀត នៅក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ ក្រោយពីចាប់បញ្ជូនចូលដល់ក្នុងប៉ុស្តិ៍នគរបាលចោមចៅ៣ មិនត្រូវបាននគរបាលអនុញាតិឲ្យថតបានឡើយ ផ្អែកទៅតាមបទបញ្ជាថ្នាក់លើដាក់មកថ្មីៗនេះ ។
បើតាមប្រជាពលរដ្ឋគ្រាន់តែអះអាងថា ជនសង្ស័យក្នុងករណីខាងលើ ត្រូវបានឃាត់ខ្លួន២នាក់ ដកហូតបានម៉ូតូ ម៉ាកFZ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-6601 ជាមធ្យោបាយរបស់ជនសង្ស័យ ដែលសមត្ថកិច្ច យកមកដាក់នៅខាងមុខប៉ុស្តិ៍ ជាលទ្ធភាពមួយ អ្នកសារព័ត៌មានអាចថតរូបភាពបាន តែម៉ូតូប៉ុណ្ណោះ ។
ទោះជាយ៉ាងណាក្តី ជនសង្ស័យក្រោយពីចាប់បញ្ជូលដល់ក្នុងប៉ុស្តិ៍ហើយ អ្នកសារពត៌មានមិនអាចចូលទៅតាមថតរូបភាពដល់ក្នុងប៉ុស្តិ៍បានឡើយ នេះបើតាមបទបញ្ជាថ្នាក់លើ មិនអាចស្គាល់អត្តសញ្ញាណជនសង្ស័យឡើយ ម្យ៉ាងវិញទៀត សមត្ថកិច្ចកំពុងសាកសួរផងដែរ ៕ ដោយ៖ ភារ៉ា