ឆ្មាប្រាប់អ្នកការសែតឆ្លើយតបទៅឆ្កែវិញ ពីមូលហេតុពិតដែលឆ្កែភាគច្រើនស្អប់ខ្លួន
-

ឆ្មាប្រាប់ពីមូលហេតុពិតដែលឆ្កែស្អប់ហើយច្រណែននឹងខ្លួន…ឆ្មាថាតាមពិតទៅអាសត្វឆ្កែហ្នឹងមួយថ្ងៃៗវាគ្មានធ្វើអីទេ ដើរតែលេង ខាំតែគ្នា មិនចេះនៅផ្ទះជួយមើលផ្ទះ យាមផ្ទះ ចាប់សត្វកណ្តុអីទេ

ហើយគិតតែពីរឿងច្រណែនឈ្នានីស ថាគេហ្នឹងពូកែអែបអបម្ចាស់ ហើយគ្រាន់តែគេស៊ីលើសលោះតិចទៀតមិនបានទេ ពូកែណាស់អាខាងទូពិត ដល់ថ្នាក់ហៅអ្នកការសែតមកសម្ភាសនិយាយអាក្រក់ពីគេទៀត។
ឆ្មាបន្តទៀតថាបើចរិតពួកវាចឹងៗធ្វើម៉េចមិនអោយម្ចាស់ស្រឡាញ់ឆ្មារជាងឆ្កែនោះ ។ ហើយពេលចង់មកលេងមួយគេ ប្រលែងមួយគេ សុទ្ធតែលេងខាំឈឺៗចង្កូមអោយឡើងស្រួច ដល់ពេលគេទ្រាំមិនបាន គេឈឺគេទះយកៗវិញ ថាគេហ្នឹងលេងតិចតួចមិនបាន។បើពេលទំនេរវិញអត់ការងារធ្វើរបស់ក្នុងផ្ទះគាត់ខាំខ្ទេចអស់ហើយ និយាយទៅជាចង្រៃណាស់ ?
ឆ្មារបន្តទៀតថាអាឆ្កែហ្នឹងមួយថ្ងៃៗវាមិនចេះមុជទឺកអីទេ ធំក្លិនឡើងគគ្រិច ដល់គេមិនអោយនៅជិតថាគេហ្នឹងឫក វាយឫកដូចតារា តែរូបខ្លួនឯង៣ខែអីបានមុជទឹកម្តង។ ជាចុងក្រោយឆ្មាសូមផ្តាំទៅទស្សនិកជនថា កុំជឿរសត្វឆ្កែរដែលផ្តល់បទសម្ភាសនិយាយអាក្រក់ខ្លួនព្រោះការពិតវាមិនអីចឹងនោះទេ ចប់ ? ។
ប្រភពៈ Khmernews.me